ប៊ិចចង្រៃ ប្រល័យជីវិត មនុស្សម្នាក់ ស្លាប់គួរឲ្យសង្វេគ

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីព្រលប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅមុខឃ្លាំង លក់ការ៉ូ យីហោSH ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លាខណ្ឌ សែនសុខ

មនុស្សបានស្លាប់បន្ទាប់ពីរើសបានប៊ិចចំឡែក យកមកប្រើប្រាស់បានមួយស្របក់ ក៍ផ្ទុះឡើង បណ្តាលអោយមនុស្សម្នាកើបានស្លាប់ភា្លមៗ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះ រើសបានកាបូបខ្មៅមួយដែលនៅក្នុងកាបូបនោះ មានកាតសម្គាល់ខ្លួនរបស់នាយ ទាហានម្នាក់និងប៊ិចមួយដើម។នៅពេលរើសបានភ្លាមជនរងគ្រោះក៏យកប៊ិចនោះ មកចុចលេងស្រាប់តែមានសំឡេងផ្ទុះដូចផាវបណ្ដាលឲ្យគ្រាប់កាំភ្លើងនោះត្រូវចំ ក្រោមដោះចំហៀងក្រោមក្លៀកខាងឆ្វេងជនរងគ្រោះក៏ស្លាប់តែម្តង។

មន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា រហូតមកដល់ព្រឹក ថ្ងៃ ទី១១ខែធ្នូឆ្នាំ២០១៥នេះ កម្លាំងនគរបាលជំនាញ បាននិងកំពុងចុះស្រាវជ្រាវ លើ ករណី ប៊ិចចំឡែក ដែលបានបាញ់ចំបុរសម្នាក់ បណ្តាលអោយស្លាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ធី ធាង ភេទ ប្រុសអាយុ២៨ឆ្នាំមុខរបរជាអ្នកធ្វើការនៅក្រុមហ៊ុនលក់ការរ៉ូSHមានស្រុកកំណើត នៅភូមិច្រនាងឃុំសនប្បូរស្រុកប្រាសាទសប្បូរខេត្តកំពង់ធំហើយយប់នេះសពត្រូវ បានយកទៅតំកល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំថ្ងៃស្អែកខាងកម្លាំងជំនាញចុះ មកវះកាត់យកក្បាលគ្រាប់នោះចេញ ដើម្បីពិនិត្យរកហេតុផលពិតប្រាកដ៕

12322650_1531289987185367_8195351350735742221_o 12363141_1531289983852034_9061765883629094141_o W@t-11123 (1)

 

Leave a Reply

(*) Required, Your email will not be published