រាជថានីភ្នំពេញ ៖ កាលពីវេលាម៉ោង០០និង១៥នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្បែរឃ្លាំងប្រេងឥន្ធនៈសូគីម៉ិច ភូមិឃ្លាំងសាំង
សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមនុស្សប្រុស-ស្រី៤នាក់ រងរបួសធ្ងន់ ដោយនារីវ័យ ក្មេងម្នាក់បើករថយន្តទៅបុកអ្នកជិះម៉ូតូហើយជ្រុលទៅបុកកម្លាំងសមត្ថកិច្ច និង ប្រជាការពារ។
សមត្ថកិច្ចប៉ូលីសចររាចរណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តCamry ឆ្លាមពណ៌ទឹកប្រាក់ពាក់ ស្លាកលេខភ្នំពេញ2R-839 បើកបរដោយ នារីម្នាក់រឈ្មោះ រ៉ូនី សេរីវឌ្ឍនា ភេទស្រីអាយុ២២ឆ្នាំជានិស្សិតមានទីលំនៅ ផ្ទះលេខ៤២Pផ្លូវលេខ១៥សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក្នុងល្បឿនយ៉ាងលឿនក្នុង ទិសដៅបញ្ច្រាសគ្នា និងបានបុកម៉ូតូម៉ាកDukeជិះគ្នាបីនាក់ចំពីមុខជិះឌុបគ្នា តាម បណ្តោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងទៅជើងបុកពេញទំហឹងបោកផ្ទប់និងកញ្ចក់ រថយន្តរងរបួសធ្ងន់ទាំង៣នាក់។
ខណៈដែលប្រជាពលរដ្ឋជាច្រើននាក់ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន កំពុងល្បាត បានមកដល់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះជនរងគ្រោះស្រាប់តែរថយន្តបង្ក បានព្យាយាមបើករត់គេច បានប្រមាណជាង១០០ម៉ែត្រ ក៏ត្រឡប់ក្រោយមកវិញ ក្នុងល្បឿនយ៉ាងលឿន សំដៅមកហ្វូងមនុស្ស ដែលកំពុងចោមរោម មើលជនរង គ្រោះ បានបុកនិងកិនជនរងគ្រោះបន្ថែមទៀតអូសជាច្រើនម៉ែត្របណ្តាលឲ្យ យុវ ជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។ ចំណែកយុវជននិងនារី ម្នាក់ ទៀតរងរបួសធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះជនបង្កម្នាក់នេះមិនព្រមឈប់រថយន្ត នោះ ទេក៏បានបន្តបុកកម្លាំងសមត្ថកិច្ចនិងប្រជាការពារងរបួសបន្ថែមទៀតទើប ឈប់។
ក្រោយកើតហេតុជនរងគ្រោះរងរបួសទាំ៤នាក់ ត្រូវបានដឹកយកទៅសង្គ្រោះ នៅ មន្ទីរពេទ្យ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ រួមជាមួយនារីបើករថយន្តបង្ក បញ្ជូនទៅ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការទៅ តាមផ្លូវច្បាប់ ៕