រាជធានីភ្នំពេញ : សេចក្តីរាយការណ៍បានអោយដឹងថាការតែងតាំងមន្ត្រីគ្រប់គ្រង នៅនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ របស់ក្រសួងអប់រំយុវជននិងកីឡា មិនប្រក្រតី
ទេ ព្រោះមន្ត្រីម្នាក់បម្រើការជាប្រធានការិយាល័យរដ្ឋបាល ទើបតែបានមួយឆ្នាំ គឺ នៅក្នុងឆ្នាំ២០១៤ សោះឥឡូវ ត្រូវបានដំឡើងតួនាទី ជាអនុប្រធាននាយកដ្ឋានដ៏ ឆាប់រហ័សក្នុងឆ្នាំ២០១៥ ធ្វើឱ្យមានការសង្ស័យថា កើតចេញពីបក្ខពួក និងអំពើ ពុករលួយ។
សេចក្តីរាយការណ៍បានអោយដឹងបន្តថា ក្រសួងអប់រំយុវជននិងកីឡា បានចេញ ប្រកាសលេខ ៩៣៥អយក.ប្រក ស្តីពីការតែងតាំងមន្ត្រីគ្រប់គ្រង។ នៅក្នុងសេចក្តី សម្រេច ប្រការមួយ ត្រូវបានតែងតាំងលោក រ័ត្ន សារ៉ា ជាប្រធានការិយាល័យ រដ្ឋបាលចុះថ្ងៃទី៩ខែមេសាឆ្នាំ២០១៤។ លោក រ័ត្ន សារ៉ា មិនដឹងជាមានលក្ខណៈ ពិសេសអ្វីនោះទេ ក៍ស្រាប់តែក្រសួងអប់រំ ចេញសេចក្តីប្រកាស តែងតាំងថ្មីមួយ ទៀតលេខ២៧៦៩អយក.ប្រក ស្តីពីការតែងតាំងមន្ត្រីគ្រប់គ្រង់ ។ នៅក្នុងសេចក្តី សម្រេចប្រការមួយ ត្រូវបានតែងតាំងលោក រ័ត្ន សារ៉ា ជាអនុប្រធាននាយកដ្ឋាន ទម្រង់ទិសវិជ្ជាជីវៈ ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៥ ដ៏ តក់ក្រហល់យ៉ាងដូច្នោះ ការដែលតែងតាំងមន្រ្តីម្នាក់ បម្រើការ ជាប្រធានការិយា ល័យរដ្ឋបាលទើបតែបានមួយឆ្នាំ គឺនៅក្នុងឆ្នាំ២០១៤ សោះឥឡូវ ត្រូវបានដំឡើង តួនាទីជាអនុប្រធាននាយកដ្ឋានដ៏ឆាប់រហ័សក្នុង២០១៥ ធ្វើឱ្យមានការសង្ស័យថា កើតចេញពីបក្ខពួកនិងអំពើពុករលួយនៃរឿងនេះមន្ត្រីថ្នាក់ក្រោមមួយចំនួនបានផ្ទុះ ប្រតិកម្មតវ៉ាអំពីការតែងតាំងមន្ត្រីគ្រប់គ្រងនៅនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈរបស់ ក្រសួងអប់រំយុវជននិងកីឡាដែលគេយល់ថាមិនប្រក្រតី។
យោងតាមលក្ខន្តិកមន្ត្រីរាជការស៊ីវិល ក្នុងលក្ខណៈវិនិច្ឆ័យ សម្រាប់ការតែងតាំង មន្ត្រីគ្រប់គ្រង ត្រូវមានលក្ខណៈពិសេសប្រាំមួយ ចំណុចសំខាន់ៗ សម្រាប់ដាក់ ពិន្ទុ។ ប៉ុន្តែនៅត្រង់ចំណុចលេខប្រាំ បានបញ្ជាក់ថា«បទពិសោធន៍ យ៉ាងតិចពីរឆ្នាំ ធ្វើជាប្រធានការិយាល័យថ្នាក់កណ្តាល»។
គួរបញ្ជាក់ថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានទម្រង់ ទិសវិជ្ជាជីវៈ របស់ ក្រសួងអប់រំយុវជននិងកីឡានាយកដ្ឋាននេះមានការិយាល័យចំនួនបីដែលចំណុះ ទីមួយការិយាល័យរដ្ឋាបាល,ទីពីរការិយាល័យបំណិនជីវិត និង ទីបីការិយាល័យ បណ្តុះបណ្តាលវិជ្ជាជីវៈដែលជាការិយាល័យស្នូលសំខាន់នៃនាយកដ្ឋានមានរឿង មួយនេះ។
ករណីខាងលើកំណើតថ្មីមិនអាចទទួលការបំភ្លឺពីមន្ត្រីពាក់ពន្ឋ័បាននៅឡើយទេ៕