រថយន្តដឹកឈើខុសច្បាប់ ព័ណ៍ត្រីអ៊ីផ្លាកខ.ម ដែលដឹកក្រុមយុវជនវាស់ដីធ្លីកន្លងមក ត្រូវបានដោះលែងក្រោយសមត្ថកិច្ចឃាត់បានមួយដង្ហើមចង្រិត

, , Leave a comment

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថារថយន្តម៉ាកLONGFENពណ៌ ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01 RCAF3-4776 ដែលដឹកក្រុមយុវជនវាស់ដីធ្លី

កន្លងមក ត្រូវបានកម្លាំងចម្រុះបង្ក្រាបកាលពីព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៥ នោះ ត្រូវបានដោះលែងវិញហើយ ក្រោយពីទាហានពាក់ផ្កាយ១ម្នាក់ ចេញមុខរត់ការ យ៉ាងប៉ិនប្រសប់ ជាមួយអ្នកធំនៅខេត្តពោធិ៍សាត់ គឺដោះលែងទាំងយប់ក្រោយពី ឃាត់បានមួយដង្ហើមចង្រិត។

គួរបញ្ជាក់ថាកាលពីព្រលឹមថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៥រថយន្តម៉ាកLONGFENGពណ៌ ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ 01RCAF3-4776 ត្រូវបានកម្លាំងចម្រុះបង្ក្រាបនៅ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយរថយន្តខាងលើនេះ ដឹកឈើប្រណិតខុសច្បាប់មានចំនួន ៤៥ដុំស្មើនឹង៧.៦០២ម៉ែត្រគីបរួមទាំងឃាត់ខ្លួនអ្នកបើកបរនិងអ្នករួមដំណើរ ទី១- ឈ្មោះអានរ៉េមភេទប្រុសអាយុ២៩ឆ្នាំមុខរបរយោធាអត្ដលេខ229945ឋានន្ដរស័ក្ដិ  ពលបាលទោទី២-ឈ្មោះអ៊ុលសុធាភេទប្រុសអាយុ៤៥ឆ្នាំមុខរបរយោធាអត្ដលេខ 22997ឋានន្ដរស័ក្ដិនាយចំណង់អ្នកទាំងពីរនៅអង្គភាពកងពលតូចដឹកជញ្ជូនលេខ 99ក្រោយចាប់ឃាត់រថយន្តដឹកឈើប្រណីតរួមទាំងអ្នកបើកបរត្រូវបានកម្លាំងអូស យកមកបំពេញសំណុំបែបបទតាមនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ហើយបានបញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នៅរសៀលថ្ងៃដដែល ។ ឈើ ប្រណីតខាងលើនេះ ត្រូវបានគេដឹងថាដឹកចេញពីភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំ ក្រវាញជាច្រើនជើងមកហើយទើបតែបែកការជាប់អន្ទាក់សមត្ថកិច្ចពេលនេះ៕

8167 8167_2

 

Leave a Reply

(*) Required, Your email will not be published