ចោរប្រដាប់អាវុធចូលប្លន់ ផ្ទះថៅកែម៉ាស៊ីនកិនស្រូវ នៅស្រុកសង្កែរ អស់រាប់ម៉ឺនដុល្លារនិងគ្រឿងអលង្ការមួយចំនួនធំ

, , Leave a comment

ខេត្តបាត់ដំបង ៖ ក្រុមចោរប្រដាប់អាវុធ៣នាក់ប្រដាប់ដោយកាំភ្លើងវែង១ដើមខ្លី១ ដើមនិងដែកស្បែង១ បានចូលប្លន់ផ្ទះថៅកែម៉ាស៊ីនកិនស្រូវ ប្រមូលមាស ប្លាទីន និងលុយប្រមាណជាង១ម៉ឺនដុល្លារ

ហើយគេចខ្លួនបាត់ដែលហេតុការណ៍ប្លន់ប្រដាប់អាវុធនេះកើតឡើងកាលពីវេលា ម៉ោងប្រមាណជា៧យប់ថ្ងៃទី៩ធ្នូ២០១៥ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវចោរប្លន់ឈ្មោះភាញភឿប ភេទប្រុសអាយុ៦០ឆ្នាំ ជាថៅកែម៉ាស៊ីនកិនស្រូវរស់នៅភូមិកើតហេតុ។ខណះជន រងគ្រោះជាម្ចាស់ផ្ទះ កំពុងអង្គុយមើលទូរទស្សន៍ នៅខាងក្រោមផ្ទះជាមួយប្រពន្ធ លុះពេលដែលកូនប្រសាគាត់ត្រឡប់មកពីផ្សារក៏បានបើកទ្វារចូលទៅក្នុងផ្ទះ នៅ ខណៈពេលនោះហើយ ក្រុមចោរចំនួន៣នាក់ ស្លៀកពាក់ពាក់ស៊ីវិល ពាក់ម៉ាស់ ទាំងអស់ បានចូលតាមតែម្តងដោយម្នាក់កាន់កាំភ្លើងអាកាម្នាក់កាន់កាំភ្លើងខ្លី និង ម្នាក់ទៀតកាន់ដែកស្បែង ហើយបានយកកន្សែង ទៅចងដៃរបស់គាត់ និងកូន ប្រសា ប្រុសរបស់គាត់និង ភ្ជង់ប្រពន្ធរបស់គាត់ ឲ្យឡើងទៅលើផ្ទះដើម្បីរកទូដែក និងរើកកាយនៅជាន់ខាងក្រោម ដោយប្រមូលយកលុយដុល្លារជាង១ម៉ឺនដុល្លារ លុយខ្មែរមួយចំនួនធំ និងគ្រឿងអលង្ការមាន មាស និងប្លាទីនអស់ជាច្រើន៕

2df9dfaa-6cae-487c-88c4-3354865a89f2 826c5d6a-3959-4d76-a36b-9ece6efb6bc0 d0b169bd-1941-4ee0-af13-3ba02fe61715 T-12-09-15-w-full

 

Leave a Reply

(*) Required, Your email will not be published