ព្រោះតែ​ចង់​ល្បី ឬ​ជាម​នុស្ស​គ្មាន​ស្មារតី ទើប​ចំអក​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ : ហេតុការណ៍​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ​ដែល​បាន​កើតឡើង​នៅមុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់  ដែល​ស្ថិតនៅលើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ម្ដុំ​ជិត​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដោយមាន​រថយន្ត​កុងតឺន័រ ដឹកទំនិញ​មួយគ្រឿង បើក​បញ្ច្រាស​ផ្លូវ ហើយ​ត្រូវបាន​អ្នកធ្វើដំណើរ​ថត​បាន​និង បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ រឿង​ដ៏​គូរ​ឲ្យ​ភ្ញាក់ផ្អើល និង​ហួសហេតុ​មួយ​នេះ​ត្រូវ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល បាន​បង្ហោះ​រូបភាព ក៏ដូចជា​សរសេរ​ចំណងជើង​ថា «​បុរស​ម្នាក់​វិះ​ស្លាប់​ដោយសារ ចង់​ថត​រថយន្ត​ជិះ​បញ្ច្រាស​» ដោយ​ក្នុង​អត្ថន័យ​នៃ​ចំណងជើង ហាក់ដូចជា​ចង់បង្ហាញ​ថា អ្នកបើកបរ​រថយន្ត​កុងតឺន័រ មាន​ចេតនា បើក​បុក​អ្នក​ថតរូប ខណៈដែល​កំពុងធ្វើដំណើ​រ​បញ្ច្រាសទិស​គ្នា​។​

 

​ទិដ្ឋភាព​ទាំងនេះ​មិនមែនជា បញ្ហា​ដែល​ថ្មី​នោះទេ ចំពោះ​អ្នកបើកបរ​មួយចំនួន​ដែល​មិនបាន​គោរព​ច្បាប់​ចរាចរណ៍ ព្រមទាំង​គ្មាន​ការគោរព​សិទ្ធ​គ្នា ទៅវិញទៅមក ខណៈពេល​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ធ្វើដំណើរ​នោះ​។ មតិសាធារណ​: ផ្សេងៗ​គ្នា​រួម​សេចក្ដី​មក​គឺ ដើម្បី​តែ​ស្នើសុំ​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​រក​តៃកុង​រថយន្ត​ដែល បើកបរ​ម្នាក់នេះ​មក​ព្រមាន និង​ធ្វើ​កិច្ចសន្យា ផាកពិន័យ ទុក​ជាការ​គំនូរ​តែប៉ុណ្ណោះ​។​

 

​ដូច្នេះ​បណ្ដា​អ្នកបើកបរ​គ្រប់រូប រួមទាំង​អាជ្ញាធរ​គួរតែមាន​ស្មារតី​ភ្ញាក់រលឹក​ក្នុង​បញ្ចៀស​បញ្ហា​ចរាចរណ៍ ដើម្បី​រួមគ្នា​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍ និង មាន​សុជីវធម៌​ក្នុងការ​ទទួលខុសត្រូវ ចំពោះ​ការបើកបរ​របស់ខ្លួន​ឲ្យ​បានល្អ​៕

09-12-2015 09-12-2015 (1)

 

Leave a Reply

(*) Required, Your email will not be published