ទំពាំង​ស្នង​ឫស្សី ចុះបើ​ទំពាំង​ស្រវឹង​ទាំង​ក្មេង​វ័យ តើ​ឫស្សី​មាន​អ្វី​ស្នង​ទៀត​

, , Leave a comment

09-12-2015

រាជធានី​ភ្នំពេញ : គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​បុគ្គល ក៏ដូចជា​គ្រួសារ និង សង្គម​បាត់បង់​សេចក្ដីថ្លៃថ្នូរ ងាយ​នឹងមាន​ទំនាស់ និង អំពើហិង្សា​ប្រឈម នឹង​ហានិភ័យ ខ្ពស់ នៃ គ្រោះថ្នាក់​ចរាចរណ៍ ។ គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់ការ​គ្រង់​គ្រង​ខ្លួនឯង ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ការចង​ចាំ ធ្វើ​ឲ្យ​បាត់បង់​បញ្ញាញាណ គ្រឿង​ស្រវឹង​នាំមក​នូវ​ជំងឺ​ច្រើន​ប្រភេទ​ដល់​អ្នក​សេព​វា​។​

 

​ជាក់ស្តែង​ក្នុង​រូបភាព​មួយ​នេះ ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ធ្វើការ​ចែករំលែក​ជា​បន្ត​បន្ទាប់ ដោយ​បង្ហាញ​ពី​សកម្មភាព​របស់​ក្មេង​មួយក្រុម​ដែល​កំពុងតែ​សេព​នូវ​គ្រឿង​ស្រវឹង​។ គ្រឿង​ស្រវឹង គឺជា​មូល ហេតុ​ទី​បី បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ប្រមាណ​ជា​៤,៥​លាន​នាក់​ក្នុង​មួយឆ្នាំៗ​នៅលើ​ពិភពលោក និង​បង្ក​ឲ្យ​មាន​ជំងឺ​ជាច្រើន​រួមមាន​ជំងឺមហារីក​បំពង់​អាហារ មហារីក​ថ្លើម លើសឈាម ស្ទះ​សរសៃឈាម​បេះ​ដួង ខួរ ក្បាល ក្រិន​ថ្លើម រលាក​លំពែង និង​វិបល្លាស​ជាដើម​។​

 

​ក្រៅពីនោះ​គ្រឿង​ស្រវឹង​គឺជា​ដើមហេតុ​នៃ​គ្រោះ ថ្នាក់​ចរាចរណ៍ ការបាត់បង់​សណ្តាប់ធ្នាប់​សង្គម អំពើហិង្សា​ក្នុង​គ្រួសារ ការចាប់រំលោភ​សេពសន្ថវៈ ផលិតភាព​ការងារ​មិន​ពេញលេញ អសន្តិសុខ​នៅក្នុង​សហគមន៍ ភាពក្រីក្រ និង​បញ្ហា​សង្គម ជាច្រើន​ទៀត​។​

 

​យ៉ាងណាមិញ យុវជន​ដែលជា​សរសរ​ទ្រូង​ជាតិ មេត្តា​កុំ​យក​គ្រឿង​ស្រវឹង​ធ្វើជា​មិត្ត ប្រទេសជាតិ​អាច​រីកចម្រើន ថ្កុំថ្កើង រុងរឿង​ទៅបាន មិនមែន​ដោយសារ​ការប្រើប្រាស់ ឬ​ការធ្វើ​ជំនួញ​គ្រឿង​ស្រវឹង​ឡើយ​ប៉ុន្តែ​ដោយសារ​ប្រជាពលរដ្ឋ​មានការ​អប់រំ​ចេះដឹង​មាន​សុខ​ភាពល្អ មានគំនិត​បញ្ញា​ស្មារតី មានគុណ​ភាព សមត្ថភាព និង​គុណធម៌​៕

 

 

Leave a Reply

(*) Required, Your email will not be published