លោក ផល សំណាង មេប៉ុស្តិ៍៥ និងលោក នៀវ សារុន មេប៉ុស្តិ៍៤ បើកអោយឈ្មួញ ជនជាតិវៀតណាម ចូលកាប់ឈើនិងដឹកជញ្ជូននាំឈើឆ្លងចូលទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគ្រេង

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបានឲ្យដឹង ថា ក្នុងមួយថ្ងៃៗគេសង្កេតឃើញមានគោយន្តកន្ត្រៃ និងគោយន្តច្នៃ របស់ជនជាតិ វៀតណាមចូលមកដឹកជញ្ជូន

ឈើប្រណីតចេញពីព្រុំដែនប្រទេសកម្ពុជាត្រង់ចំណុចប៉ុស្ត៍៤និងប៉ុស្ត៍៥ ដែលគ្រប់ គ្រង់ដោយលោក ផល សំណាង និងលោក នៀវ សារុន ដោយក្នុងមួយថ្ងៃ មិន ក្រោមពី៥០ទៅ៧០គ្រឿងដែលក្រុមឈ្មួញចាត់ចែងបរិវារអោយកែនប្រជាពលរដ្ឋ ចុះកាប់ឈើតាម ព្រៃសហគមន៍ខុសច្បាប់ អារផ្តួលឡាំង ជាបួនជ្រុងមានដូចជា ធ្នង់ បេង នាងនួន ដឹកចេញ នៅក្នុងព្រៃការពារ ដែលស្ថិតនៅក្នុង ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរីយ៉ាងគគ្រឹកគគ្រេង មិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។

ប្រជាពលរដ្ ឋបានបន្តអោយដឹងទៀតថា រឿងដែល ឈ្មួញជនជាតិវៀតណាម សម្រុកដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ធ្វើជាចំហរគ្មានអ្វីលាក់បាំងនោះទេ ហើយ ជាញឹកញយ ពួកគេបានចេញមុខកាងឬស៊ីឈ្នួលដឹកឈើ អោយឈ្មួញតូចតាច ផ្សេងៗទៀតបានដោយរលូនបើទោះបី ជាគ្មានប៉េសេក៍ដោយ គ្មាននរណា ហ៊ាន ប៉ះពាល់ទេក៏ព្រោះតែមន្ត្រីធំៗនិងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវសុទ្ធតែទទួលបាន របបជាលុយកាក់ជាប់ជាប្រចាំជាពិសេសគឺលោក ផល សំណាង និងលោក នៀវ សារុន ជាមេប៉ុស្ត៍៤និងប៉ុស្ត៍៥ មិនដឹងលាបាតដៃទទួលប្រាក់ ពីឈ្មួញប៉ុន្មាន នោះ ទេទើបឈ្មួញហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមិនមានការកោតខ្លាចច្បាប់សូម្បីតែ បន្តិច។

ដូច្នេះគេមិនសង្ឃឹមថា លោក វង្ស សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី ដែលទើបតែទទួលតំណែងថ្មី ហ៊ានបង្គាប់បញ្ជាអោយមន្ត្រីថ្នាក់ក្រោម ធ្វើការត្រួតពិនិត្យ បង្ត្រាបបទល្មើសព្រៃឈើ ដែលឈ្មួញជនជាតិវៀតណាម ដឹក ជញ្ជូនឈើឆ្លងកាត់ ត្រង់ចំណុចប៉ុស្ត៍៤ និងប៉ុស្ត៍៥ ដែលគ្រប់គ្រង់ដោយលោក ផល សំណាង និងលោក នៀវ សារុន ដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេងបានឡើយ ៕ដោយ អ ភិរុណ

 KA-30-10-2015-09  W@t-06118

 

Leave a Reply

(*) Required, Your email will not be published