ឆ្កែ​មួយ​ក្បាល​បានសម្លាប់​មនុស្ស​៤​នាក់ និង​ជាង​៣០​នាក់​ទៀត កំពុងតែ​សង្គ្រោះ ព្រោះតែ​ភាព​ស្តាយស្រណោះ​

, , Leave a comment

​ខេត្តក្រចេះ : យ៉ាងហោចណាស់ អ្នកភូមិ​៤​នាក់​បាន​ស្លាប់ និង​ជាង​៣០​នាក់​ផ្សេងទៀត​កំពុងតែ​ស្ថិតក្នុង​ការសង្គ្រោះ បន្ទាប់ពី​អ្នកភូមិ​ទាំងនោះ​បាន​ហូប​សាច់​ឆ្កែ​នៅក្នុង​ពិធី​បុណ្យសព​មួយ កាលពី​យប់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ស្នួល​វត្ត​លិច ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​

 

​អធិការនគរបាល​ស្រុក​ស្នួល លោក ចាន់ សុ​គីម បាន​ឲ្យ​ដឹងថា ការស្លាប់​របស់​អ្នកភូមិ​នេះ​គឺ​លោក​បានដាក់​ការ​កំណត់ថា គឺ​បណ្តាលមកពី​ពុល​សាច់​ឆ្កែ ព្រោះ​កាលពី​ថ្ងៃទី​៦ ខែធ្នូ មាន​សត្វ​ឆ្កែ​មួយ​ក្បាល​ត្រូវគេ​បំពុល​ឲ្យ​ងាប់​នៅ​វាលស្រែ​ខាងក្រោយ​ភូមិ ។ បន្ទាប់មក​ម្ចាស់​សត្វ​ឆ្កែ​នេះ​បាន​ឲ្យ​កូន​យក​ឆ្កែ​នេះ​ទៅ​កប់​ចោល​។ តែ​ក៏ត្រូវ​ជនរងគ្រោះ​ឈ្មោះ​ជា រ៉េត អាយុ​៧៦​ឆ្នាំ បាន​សុំ​ចែក​ទិញ​ឆ្កែ ដែល​ងាប់​មួយ​ក្បាល​នេះ ក្នុងតម្លៃ​៣​ម៉ឺន​រៀល បន្ទាប់ពី​ទិញ​ហើយ​បុរសរងគ្រោះ បាន​យក​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ​មក​ផ្ទះ ដើម្បី​ធ្វើ​ម្ហូប​ទទួលទាន​។ ក្រោយពី​ទទួលទាន​រួច​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃ​ដដែល​បុរស​រូបនេះ​បាន​ស្លាប់​តែ​ការស្លាប់​បុរសរងគ្រោះ គេ​មិនដឹងថា ស្លាប់​ដោយសារ​អ្វី​នោះទេ​។​

 

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​បុរស​រូបនេះ​ស្លាប់ អ្នកភូមិ​ជាច្រើន នាក់​បាន​ទៅ​ចូលរួម​កំដរ​បុណ្យសព ហើយ​នៅពេល​ចូលរួម​កំដរ​បុណ្យ នា​យប់​ថ្ងៃទី​៦ ខែធ្នូ ស្ត្រី​ជា​អ្នកជិតខាង​ម្នាក់​ឈ្មោះ ប៊ិន ឡៃ​គេង អាយុ​៥៧​ឆ្នាំ​បាន​យក​សាច់​ឆ្កែ​ដែល​នៅសល់ ពី​ជនរងគ្រោះ​ទៅធ្វើ​ម្ហូប​ទទួល​អ្នក​មក​កំដរ​បុណ្យ​។ ក្រោយពី​ទទួលទាន​សាច់​នេះ​រួច រហូតដល់​ថ្ងៃ ទី​៧ ខែធ្នូ វេ​ល​ម៉ោង ១២​ថ្ងៃត្រង់ ស្ត្រី​រងគ្រោះ​ជា​ចុងភៅ​ចំអិន​សាច់​ឆ្កែ​ក៏បាន​ប្រកាច់​បែកពពុះមាត់ ស្លាប់​។ ក្រោម​ក​នៅវេលា​ម៉​ង​១​រសៀល ក៏មាន​ស្ត្រី​រងគ្រោះ​ម្នាក់ទៀត​ឈ្មោះ​ប្រឹង សារ៉ន អាយុ​៣៥​ឆ្នាំ ត្រូវបាន​ស្លាប់​នៅពេលដែល​បញ្ជូន មក សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្នួល​។​

 

​លោក​អធិការ​បាន​បញ្ជាក់ថា បន្ទាប់ពី​មានការ​ដាក់​ការ​សន្និដ្ឋានថា​ការស្លាប់​និង​រងគ្រោះ​របស់ អ្នកភូមិ​ដោយសារតែ​ពុល​សាច់​ឆ្កែ​។​កម្លាំង​នគរបាល​បាន​យក​សាច់​ឆ្កែ​ដែល ចំអិន​រួច​មួយ​ដុំ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ដើម្បី​ធ្វើ​ពិសោធន៍ ហើយ​ឃើញថា កូន​ឆ្កែ​មួយ​ក្បាល​នោះ​ក៏​ងាប់​ក្រោយពី​ស៊ីសាច់​ឆ្កែ​នេះ​រួច​។​

 

​ប្រធាន​មន្ទីរ​ពេ​ទ្រ​បង្អែក​ស្រុក​ស្នួល លោក អ៊​ង វណ្ណា​រ៉ា បានឱ្យដឹង​តាម​ទួ​រ​ស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​៨​ខែធ្នូ​នេះ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ពុល​សាច់​ឆ្កែ គឺ​បាន​កើនឡើង​ដល់​៤​នាក់​ហើយ ក្រោយពី​ជនរងគ្រោះ​ទី​៤​បាន បាន​ស្លាប់​កាលពី​យប់​ម៉ិ​ញ ។ លោក​បន្តថា ចំណែក​អ្នកភូមិ​ប្រុស​,​ស្រី ក្មេង​,​ចាស់ ជាង​៣០​នាក់ ដែលមាន​អា​ការៈពុល​នោះ ពេល​អ្នកភូមិ​ទាំងនោះ បាន​ត្រឡប់ទៅផ្ទះ​វិញ​អស់​ជាច្រើន​នាក់​ហើយ​ដែរ ក្រោយពី​ទទួលបាន​ការសង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ​។ លោក ចំណែក​អ្នក​ដែល​នៅ​សម្រាក​ក្នុង​មន្ទីរ​ពេ​ទ្រ ពួក​គា​តើក៍​បាន​ធូរស្រាល​ហើយ​ដែរ ហើយ​លោក​សង្ឃឹមថា អ្នកភូមិ​ទាំងនេះ ពិតជា​បាន​ធូរស្បើយ​ក្នុងពេល​ខ្លី​ខាង​មុ​វ​នេះ​៕

08-12-2015

 

Leave a Reply

(*) Required, Your email will not be published