ក្មេងប្រុស​ម្នាក់​រត់​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​ទឹកកក កិន​ស្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្មេងប្រុស​ម្នាក់​ខណៈពេល​កំពុង​រត់​លេង​ឆ្លងផ្លូវ​ត្រូវបាន​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​ទឹកកក​មួយគ្រឿង កិន​ចំ​.​ក រួច​បាន​ស្លាប់បាត់​បង់ជីវិត នៅពេល​ក្រុមគ្រួសារ​បញ្ជូនទៅ​ដល់​ម​ន្ទី​ពេទ្យ​គន្ធបុប្ផា​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​២៧២ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនបង្ក​មានឈ្មោះ ស៊ា​.​សូរិយា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ដឹក​ទឹកកក នៅ​ផ្សារ​អូឡាំពិក រីឯ​ក្មេងរងគ្រោះ​ឈ្មោះ ម៉ុ​ល​.​ដា​រ៉ា ភេទ​ប្រុស អាយុ​២​ឆ្នាំ​។

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​ទឹកកក​ខាងលើ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ក្មេងប្រុស​រងគ្រោះ រត់​លេង​ឆ្លងផ្លូវ បណ្តាល​ឲ្យ​អ្នកបើក​រ៉ឺម៉ក​ចាប់​ហ្វ្រាំង​មិនទាន់ កិន​ក្មេងរងគ្រោះ​ចំ​.​ក រួច​ត្រូវបាន​ក្រុមគ្រួសារ ដឹក​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្លាមៗ ហើយ​ខាង​គ្រូពេទ្យ បាន​ពិនិត្យឃើញថា ក្មេងរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

 

​ក្រោយពី​កើតហេតុ​ម្ចាស់​រ៉ឺម៉ក​ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន មក​សួរនាំ និង​រង់ចាំ​ឪពុកម្តាយ​ក្មេងរងគ្រោះ​ចូលខ្លួន​មក​ដោះស្រាយ នៅ​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើម​គរ​។ ចំណែក​សព​ក្មេងរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ នៅឯ​ស្រុកកំណើត ស្រុក​ស្អាង ខេត្តកណ្តាល​៕

07-12-2015 (1) 07-12-2015

 

Leave a Reply

(*) Required, Your email will not be published