រាជធានីភ្នំពេញ : ជាមួយរូបរាងអាក្រាតដែលស្តែងចេញពីទេពកោសល្យរបស់តារាសម្តែងខ្មែរដែលទើបនឹងដុះពន្លកថ្មីលើវិថីសិល្បៈ ដោយលោកហ៊ានថតរូបអាក្រាតកាយបញ្ចេញភាពសិចស៊ីដោយបិទបាំងតែចំណុចពិសេសទាំងល្វែងលើ និងល្វែងក្រោម គឺមានតែលោក ហង្ស បូរិន្ទ ម្នាក់ប៉ុណ្ណោះដែលហ៊ានថតរូបស្រាតននលគកបែបនេះ។
ជាអ្នកនិពន្ធម្នាក់ដែលមានស្នាដៃក្នុងការតែងនិពន្ធកំណាព្យ និងរឿងខ្លីលោក ហង្ស បូរិន្ទ បានប្រសិទ្ធនាមថា “អច្ឆរិយា ០០៩” ក្នុងស្នាដៃរបស់លោកមួយចំនួនត្រូវបានបោះពុម្ព និងកំណាព្យ ជាច្រើនត្រូវបានទស្សនាវដ្តីក្នុងស្រុក និង ក្រៅស្រុកយកទៅផ្សព្វផ្សាយផងដែរ។
តែមួយរយៈក្រោយនេះការថតរូបដ៏សិចស៊ីរបស់លោក បូរិន្ទ ដែលទម្លាក់តាមបណ្តាញទំនាក់ទំនងសង្គម បានក្លាយជាប្រធានបទថ្មីមួយសម្រាប់អ្នកលេងបណ្តាញសង្គមមួយនេះ។ ឆ្លើយតបនឹងចម្ងល់នេះលោកបានរៀបរាប់ថា កន្លងមកលោកក៏ធ្លាប់ទទួលរងនូវពាក្យរិះគន់ថា ការថតរូបដ៏សិចស៊ី និងអាក្រាតកាយរបស់លោកនេះ នាំឲ្យអាប់ឱនវប្បធម៌ខ្មែរ។
កន្លងមកលោកក៏ត្រូវបានផលិតករថៃធ្វើការទាក់ទងលោកឲ្យទៅថតកុន កូនជ្រូក ឲ្យខាងផលិតកម្មរបស់គេផងដែរ ប៉ុន្តែដោយសារតម្លៃ និង លក្ខខណ្ឌមួយចំនួនមិនត្រូវគ្នា លោកក៏មិនទទួលការងារនោះទៅ បើទោះបីជាលោកបានបដិសេធក្នុងការថតកុនកូនជ្រូកឲ្យផលិតកម្មថៃក៏ដោយ ក៏ការងារដែលទាក់ទងនឹងការបញ្ចេញរូបភាពសិចស៊ីរបស់លោកនៅតែ ត្រូវប៉ាន់នៅឡើយ ព្រោះកាលពីពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនទស្សនាវដ្តីប្រទេសម៉ាឡេស៊ី និង ក្រុមហ៊ុនទស្សាវដ្តីបុរសសិចស៊ីនៅប្រទេសថៃដែលមានឈ្មោះថា Attitude Magazine ក៏បានទំនាក់ទងលោកឲ្យថតរូបស្រាតសិចស៊ីដាក់ទស្សនាវដ្តីរបស់គេដែរ។
តាមរយៈរូបរាង មុខមាត់ សាច់ដុំដ៏សិចស៊ី របស់លោកពិតណាស់ ថាលោក បូរិន្ទ មិនពិបាកឡើយក្នុងការឈោងចាប់អាជីពជាអ្នកសិល្បៈ ជាក់ស្តែងលោកក៏ធ្លាប់បានសម្តែងខារ៉ាអូខេឱ្យផលិតកម្មមួយចំនួន ហើយចំពោះវិស័យភាពយន្តវិញ លោកក៏បានបញ្ជាក់ថា លោកថតបានប្រមាណជាប្រាំរឿងមកហើយ បូករួមទាំងរឿងខ្លី និង រឿងវែង។ រឿងចុងក្រោយដែលលោកបានសម្តែង ដែលត្រៀមនឹងចាក់បញ្ចាំងនោះគឺរឿង « ទេសចរណ៍ឋាននរក»។ ទាក់ទងទៅនឹងវិស័យសិល្បៈ លោក ហង្ស បូរិន្ទ ហាក់មានគំនិតសុទុដ្ឋិនិយម និង ឲ្យតម្លៃខ្ពស់ទៅលើវិស័យនេះ ។ លោកបន្តថា ដើម្បីសិល្បៈគឺលោកធ្វើបានទាំងអស់ ហើយលោកក៏មិនចេះរើសអើង ឬ ក៏ប្រកាន់ខ្លួននៅក្នុងផ្នែកនេះដែរ ។ ចំពោះឈុតឆាកដែលលោកចូលចិត្តសម្តែងខ្លាំងបំផុតនោះគឺ ឈុតឆាកបែបក្តៅរោលរាល ឬក៏ឈុតឆាកបែបក្តៅសាច់នោះតែម្តង ។
តារាសិចស៊ីដែលមានឈាមជ័រជាខ្មែរតែមានទីកន្លែងកំណើតនៅជំរុំសាយធូ ជាយដែនប្រទេសថៃរូបនេះ បានបង្ហើបឲ្យដឹងទៀតថា ក្រៅពីអាជីពជាអ្នកសិល្បៈ និងជាអ្នកនិពន្ធ លោកក៏ជានិស្សិតដែលទើបតែបញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនង អន្តរជាតិការទូតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ។ ចំពោគោលបំណងទៅថ្ងៃអនាគតលោកហាក់មានបំណងប្រាថ្នាខ្ពស់ហួសពីការ ស្មានរបស់មនុស្សទូទៅ គឺលោកចង់ក្លាយជារាតាភាពយន្តដ៏ល្បីល្បាញម្នាក់នៅក្នុងទ្វីបអាស៊ី ហើយលោកសង្ឃឹមថាលោកប្រាកដជានឹងបានចូលខ្លួនបង្ហាញទេពកោសល្យក្នុង ខ្សែភាពយន្តហូលីវូដនាពេលអនាគតជាក់ជាមិនខាន ។ មួយវិញទៀតបំណង ប្រាថ្នាដ៏ធំបំផុតរបស់លោកនោះ គឺលោកចង់ក្លាយជាកំពូលតារាសិចស៊ីនៅក្នុងប្រទេសកម្ពុជាក៏ដូចជា នៅក្នុងទ្វីបអាស៊ីផងដែរ៕