មកលេង​ស្រុក​ខ្មែរ បែរជា​ប្រើ​គ្រឿងញៀន មានឱកាស​ដេក​គុក​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន ពាក់​ពន្ធ​លក់​គ្រឿងញៀន​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី​៦​ធ្នូ នៅ​ចំណុច​ក្រុម​១០ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនបរទេស​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ josch karoy ជនជាតិ​អាល្លឺម៉ង់ ចូលមក​កម្ពុជា​ជា​ភ្ញៀវទេសចរ​។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​រួមមាន​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន​(​ទឹកកក​)១​កញ្ចប់​ទម្ងន់​៤,៤​ក្រាម ជញ្ជឹង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង និង​ប្រើប្រាស់​មួយចំនួនទៀត​។​

 

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

07-12-2015 (1) 07-12-2015

 

Leave a Reply

(*) Required, Your email will not be published