ដុល្លាញ៉ុកមាត់ រដ្ឋបាលព្រៃឈើខេត្តក្រចះ មើលមិនឃើញរថយន្តយីឌុប របស់ ឧកញ៉ា ថៃ ដឹកឈើប្រណីតក្រឡាប់ ខ្ទាតចេញពីឈើពេញផ្លូវ ស្ទះចររាចរណ៍រាប់ម៉ោង

, , Leave a comment

ខេត្តក្រចេះ ៖ ភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់ទាំងតាមរថយន្ត តូច និងរថយន្តធំឆ្លងកាត់ខេត្តក្រចេះ ដើម្បីនាំចេញទៅប្រទេសវៀតណាម កំពុង

កើត មានយ៉ាងគគ្រឹកគគ្រេងមិនមានសមត្ថកិច្ចណាបង្ក្រាបសោះឡើយ។

ជាក់ស្តែងដូចជា កាលពីវេលាម៉ោ៤និង៣០នាទីទាបភ្លឺ ចូលថ្ងៃទី៤ខែឆ្នូ ឆ្នាំ២០១៥ មានរថយន្តខ្នាតធំ របស់ឧកញ៉ា ថៃ ដឹកឈើប្រភេទសុក្រុំ បង្កប់ឈើ ក្រញូង ពី ក្រោមបានក្រឡាប់ ចាក់ឈើពេញលើផ្លូវជាតិលេខ៧A ត្រង់ម្តុំក្បែហាងលក់បាយ យីហោលីលី ក្នុងភូមិកលាប់ ឃុំកលាប់ ស្រុកចិត្របុរី ខេត្ត គ្មាននរណាអើពើ ចុះទៅពិនិត្យនោះទេ។

មន្ត្រីជំនាញមិនហ៊ានហើបមាត់ពីបញ្ហានេះទេព្រោះខ្លាចត្រូវមាត់លោកនាយខណ្ឌ រដ្ឋបាលព្រៃឈើដោយគ្រាន់តែបង្ហើបប្រាប់អ្នកកាសែតថា រថយន្តយីឌុប ដឹកឈើ ខុសច្បាប់ខ្នាតយក្សក្រឡាប់នេះគឺជារបស់ឧកញ៉ាថៃបានរត់ការបង់លុយឲ្យសមត្ថ កិច្ចតាមដងផ្លូវអស់ហើយព្រមទាំងជាមួយលោកនាយខណ្ឌនិងនាយផ្នែករដ្ឋបាល ព្រៃឈើអស់ ហើយ។

មានការបញ្ជាក់ផងដែរថាបើទោះបីជារថយន្តយីឌុបដឹកឈើប្រណីតរបស់ឧកញ៉ា ថៃ មានមេការឈ្មោះធី បានក្រឡាប់ចាក់ឈើចោល ទៅមុខលែងរួចក៏គេមិនបាន ឃើញមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធចុះទៅត្រួតពិនិត្យ ការដឹកជញ្ជូនឈើខុស ច្បាប់ឲ្យស្របតាមសេចក្តីណែនាំរបស់ថ្នាក់លើនោះឡើយគឺទុកឲ្យឈ្មួញលើកនាំ ឈើទាំងនោះចេញទៅដល់គោលដៅដោយសុវត្ថិភាព ៕

អាចបញ្ជាក់បានថារាល់ពេលដឹកជញ្ជូនឈើខុសច្បាប់គេផ្តល់ដំណឹងជាមុនហើយ នៅពេលរថយន្តដឹកជញ្ជូនឈើឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យទាំងនោះទើបគេយកប្រាក់ ទៅបង់តាមក្រោយយ៉ាងរលូនល្អទើបការដឹកជញ្ជូន ឈើខុសច្បាប់ មិនដែលមាន ឧបសគ្គម្តងណាឡើយ ព្រោះរាល់ការដឹកជញ្ជូនឈើសុទ្ធតែមាន ផលប្រយោជន៍ បែងចែកឲ្យទៅមន្ត្រី ជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស គឺកូនចៅលោក ឆឹង គឺមសុន នាយករដ្ឋបាលព្រៃឈើ។ ប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ឋ ដឹកជានា ឈើដឹកធ្យូងដឹកជ្រលុងម្រេចបន្តិចបន្តួចយកមកប្រើប្រាស់ជាលក្ខណះគ្រួសារមន្ត្រី ជំនាញនិងសមត្ថកិច្ចប្រចាំការតាមដងផ្លូវ កាក់យកលុយគ្មានត្រាប្រណីឡើយ៕

W@t-05121 W@t-05123

 

Leave a Reply

(*) Required, Your email will not be published