លោក មាន ប៊ុនធឿន មេស្នាក់ការសន្តិសុខ៧០២ ពង្រាយកម្លាំងប្រមូលលុយពីការដឹកជញ្ជូនឈើខុសច្បាប់ ផ្គើនបទបញ្ជាថ្នាក់លើ គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានអោយដឹងថា លោក មាន ប៊ុនធឿន ក្នុងអំណាចជាប្រធានស្នាក់ការសន្តិសុខលេខ៧០២ដែលមានទីតាំងស្ថិតនៅស្រុក មេមត់ចំណុះឲ្យបញ្ជាការដ្ឋាន

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំដែលគ្រប់គ្រងដោយ លោក វ៉ា សារិទ្ធ បានប្រព្រឹត្ត អំពើមិនគប្បីដាក់ពង្រាយមន្ត្រីក្រោមឱវាទជាកូនក្មួយឲ្យឈរជើងចាំប្រមូលលុយពី ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃគ្មានករណីយោគយល់ អ្វីឡើយ។ ជាពិសេសមន្ត្រីអាវុធហត្ថម្នាក់ ឈ្មោះឃ្និត គឺជាក្មួយប្រុសបង្កើត របស់ លោក មាន ប៊ុនធឿន មេPMស្នាក់ការ៧០២រួមនិងបក្សពួករបស់ គេមានអំណាច បើកឡានប្រដេញ កាក់រថយន្តដឹកឈើ គ្រប់ប្រភេទទារលុយសូម្បីរថយន្ត ប្រជា ពលរដ្ឋដឹកអុសដឹកក្តារធ្វើផ្ទះកំប៉ិកកំប៉ុក និងដឹកជីអាច់មាន់-អាច់គោ សម្រាប់ដាក់ ដំណាំ ក៍គ្មានការយោគយល់ផង ហើយពេលខ្លះមានអំណាច បើកឡានប្រដេញ បាញ់ប្រហារ ទៅលើរថយន្តណា ដែលភ្លេចបង់លុយ ធ្វើអោយផ្អើលប្រជាពលរដ្ឋ នៅមូលដ្ឋាន។

 

សេចក្តីរាយការណ៍មុំបានឲ្យដឹងបន្តថា កងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០២ របស់លោក មាន ប៊ុនធឿន ដែលមានទីតាំងនៅតាមផ្លូវជាតិលេខ៧ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានក្លាយជាប៉ុស្តិ៍ជជុះចាំប្រមូលលុយពីការដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងអនាធិបតេយ្យបំផុតគេមិនដែលឃើញមន្ត្រីកងរាជអាវុធហត្ថដែលប្រចាំការ នៅទីនោះ យកចិត្តទុកដាក់បង្ការបង្ក្រាបនិងទប់ ស្កាត់បទល្មើសម្តងណាឡើយ ។ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ ទាំងតូចទាំងធំ មកពី ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ ដើម្បីនាំយកទៅលក់នៅស្រុកយួន និងឡាន ដឹកជន្លង់ម្រេចតាមផ្លូវជាតិលេខ៧សុទ្ធតែបានស្គាល់ឥទ្ធិពលអំណាចរបស់លោក  មាន ប៊ុនធឿន ដូច្នេះ គ្រប់ពេលដែលមានការដឹកជញ្ជូនឈើឆ្លងកាត់ ត្រូវតែជូន ដំណឹងឬនិយាយពីសេវាជាមួយលោក មាន ប៊ុនធឿនជាមុនដើម្បីចៀសផុតពីការ បង្ក្រាបបើមិនដូច្នេះទេពិតជាត្រូវមន្ត្រីក្រោមឱវាទរបស់លោកមានប៊ុនធឿនគឺឈ្មោះ ឃ្និតជាក្មួយប្រុសបង្កើតរបស់លោក មាន ប៊ុនធឿន មេបញ្ជាការកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៧០២រួមនិងបក្ខពួករបស់គេមានអំណាចបើកឡានប្រដេញកាក់ រថយន្តដឹកឈើ ប្រដេញចាប់រថយន្តដឹកឈើខុសច្បាប់ ឲ្យចូលបង់លុយពិន័យ១ គុណនឹង១០ ឯណោះ។

  សូមបញ្ជាក់ថាជារឿយៗ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសតែង តែណែនាំឲ្យមន្ត្រីនិងពលអាវុធហត្ថទាំងអស់ គោរពឲ្យបាននូវវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងប៉ុន្តែលោកមានប៊ុនធឿនមេបញ្ជាការកងរាជអាវុធ ហត្ថស្នាក់ការសន្តិសុខ៧០២មិនដែលឈឺក្បាលវិលមុខពីសេចក្តីណែនាំរបស់ថ្នាក់ លើនោះទេ ។ ហើយគេចង់ឃើញថ្នាក់លើ ត្រួតពិនិត្យមើល ភាពអនាធិបតេយ្យ ដែល  កំពុងបង្ក ឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង។

ពាក់ព័ន្ធរឿងអាស្រូខាងលើមិនអាចទទួលការពន្យល់ពីលោកលោកមានប៊ុនធឿន មេបញ្ជាការកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០២នេះនៅឡើយទេ៕ ចិត្ត មុត

KA-0319

លោក វ៉ា សារឹទ្ឋ មេPMខេត្តត្បូងឃ្មុំ

 

Leave a Reply

(*) Required, Your email will not be published