ប្តីអប្រិយលើកដៃប្រល័យ កាប់ប្រពន្ធមួយកាំបិតផ្គាក់ប៊ិះដាច់ក្បាល ស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម នៅខេត្តរតនគីរី

, , Leave a comment

ខេត្តរតនគិរី ៖ នៅម៉ោង១៦៖១០នាទីថ្ងៃទី៣ខែធ្នូឆ្នាំ២០១៥ស្ថិតនៅចំណុចខ្ទម ចំការជនរងគ្រោះភូមិជ្រុងឃុំកិចុងស្រុកបរកែវខេត្តរតនគិរីអំពើហិង្សាក្នុងគ្រួសារមួយ ដ៏សែនឃោរឃៅ

បុរសជាប្តី បានកាប់ប្រពន្ធរបស់ខ្លួន មួយកាំបិតផ្គាក់ប៊ិះដាច់ក្បាល បណ្តាល ឲ្យស្លាប់ៗ ភ្លាមនៅក្នុងថ្លុកឈាម ។

មន្រ្តីនគរបាលមូលដ្ឋាន បានអោយដឹង ថា ជនរងគ្រោះជាប្រពន្ធឈ្មោះ រចំ ញ៉ាត អាយុ ៤៨ឆ្នាំ ជនជាតិទំពួន មុខ របរធ្វើចំការ ចំណែកជនសង្ស័យជាប្ដីឈ្មោះ ទីង ហួន អាយុ ៦០ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ។អំពើហិង្សាប្តីកាប់ប្រពន្ធនេះ កើតឡើងដោយសារប្ដីផឹកស្រាស្រវឹងមកពីខាងក្រៅ ហើយពេលមកដល់ខ្ទមចាំចំ ការ ក៏ទាស់ពាក្យសំដីគ្នាហើយប្តីបានទាញកាំបិតផ្គាក់កាប់ទៅលើប្រពន្ធចំក ផ្នែក ខាងឆ្វេងមួយកាំបិតជិតដាច់ក បណ្ដាលឲ្យស្លាប់នៅ នឹងកន្លែងកើតហេតុតែម្ដង ក្រោយកាប់សម្លាប់ ជនសង្ស័យបានគេចខ្លួន ៕

12341453_905056412883547_9015557570724885861_n

 

 

Leave a Reply

(*) Required, Your email will not be published