សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ក្រោយ​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់ ពាក់ព័ន្ធ​គ្រឿងញៀន​

, , Leave a comment

02-12-2015 (1)

ខេត្តកំពង់ចាម : ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​សំណាក់​យីហោរ នី​សួរ​ស្ថិតនៅ​ក្នុងភូមិ​ដូន​ដី ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ខា ភ័​ត្រា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ដីឡូត៍ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ មុខរបរ បើកបរ​រថយន្ត​។ និង​ម្នាក់ទៀត​មានឈ្មោះ សិលា លីន​ដា ភេទ​ស្រី អាយុ ១៩​ឆ្នាំ នៅ​ភូមិ​មាន់​១០ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធ មុខរបរ រត់​តុ ស្នាក់នៅ​ព្រែកលាប​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​រឹបអូស​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៍​ស​ចំនួន​២​ក​ញ្ចា​ប់​តូច ដែកកេះ​ចំនួន​៣ និង​ឧបករណ៍​សេព​គ្រឿង​ញៀ​មួយចំនួន​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដោះស្រាយ​តាម​និតិ​វិធី​៕

02-12-2015

 

Leave a Reply

(*) Required, Your email will not be published