ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានអោយដឹងថា លោក ឆន ឈាង អនុ ប្រធានការិយាល័យមធ្យមសិក្សា ចំណេះទូទៅ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត
ដែលជាជំនួយការផ្ទាល់លោក ងី សែត ប្រធានមន្ទីរ រត់ការធ្វើលិខិត បញ្ជាក់ ការ សិក្សាសិស្សប្រលងធ្លាក់បាក់ឌុបថា ប្រឡងជាប់ និងទទួលបាននិទ្ទេស ខ្ពស់ថែម ទៀតផងជាថ្នូរលាបាតដៃទទួលប្រាក់សំណូក៦៥០ដុល្លារបំផ្លាញភាពស្អាតស្អំក្នុង ប្រព័ន្ធអប់រំកម្ពុជាដែលលោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ កំពុងធ្វើការ ទម្រង់យ៉ាងស៊ីជម្រៅ។
សេចក្តីរាយការណ៍បានបន្តថា បេក្ខជនដែលប្រឡងធ្លាក់បាក់ឌុប ហើយបែរជា ប្រធានមន្ទីរអប់រំខេត្ត ជួយធ្វើលិខិតបញ្ជាក់ការសិក្សាថា បានប្រឡងជាប់ជាមួយ និទ្ទេសល្អនោះ មានឈ្មោះ ឈ្មោះ សាតសេរីបុត្រ ភេទប្រុស កើតថ្ងៃទី២៦ ខែសីហាឆ្នាំ១៩៩៦ជាសិស្សរៀននៅវិទ្យាល័យព្រះមុនីវង្ស និងជាបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៤នៅមណ្ឌលមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ មានបន្ទប់លេខ២៧ លេខតុ៦៦១ យោងតាមលទ្ធផលប្រឡងកាលពីឆ្នាំ ២០១៤ បានបញ្ជាក់ថា៖ បេក្ខជន សាត់ សេរីបុត្រ បានប្រឡងធ្លាក់ដោយ ទទួល បានលំដាប់ពិន្ទុ ត្រឹមតែ ២៨,១១៨ប៉ុណ្ណោះ។ តែជាភាពអស្ចារ្យបេក្ខជនរូបនេះ មានសំណាងជាងបេក្ខជនដទៃបើទោះបីរូបគេប្រឡងធ្លាក់ក៏នៅតែអាចទទួលបាន វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិជាមួយនិទ្ទេសល្អថែមទៀត។លើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ចេញដោយលោក អ៉ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅចុះថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៤ បានកែខៃថា សាត សេរីបុត្រ បានប្រឡងជាប់ជាមួយនិទ្ទេស D មានលំដាប់ ពិន្ទុរហូតដល់ ៩៨,១៨២។
ពាក់ពន្ឋ័ករណីខាងលើកំណើតថ្មី មិនអាចទាក់ទងការបំភ្លឺពីមន្រ្តីពាក់ព័ន្ធក្នុងរឿង ចោទ ប្រកាន់នេះបាននៅឡើយទេ ៕