ឈាមស្រែកស្បែកហៅ ឃាតកកាប់សម្លាប់ ឪពុកម្តាយក្មេក ប្រពន្ធនិងកូនស្រី ត្រូវរថយន្តកិនបែកក្បាលខ្ទេច

, , Leave a comment

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បានអោយដឹងថា ឃាតកដែលកាប់ សម្លាប់ គ្រួសារខ្លួនឯង បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ សរុប៥នាក់ ស្លាប់ក្នុងថ្លុកឈាម នៅស្រុកចំការលើខេត្តកំពង់ចាមបាន

ស្លាប់ហើយ ក្រោយពីរថយន្តបើកបុក និងកិនបែកក្បាលខ្ទេចស្លាប់ក្នុងថ្លុកឈាម យ៉ាងវេទនាបំផុត នៅវេលាម៉ោង ៩កន្លះយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្តោយផ្លូវលំក្នុងភូមិវាលធំឃុំគគីធំស្រុកបារាយណ៍ខេត្តកំពង់ធំ ជាកន្លែងដែល ឃាតករធ្លាប់ មកស៊ីឈ្នួលលើកថ្មកន្លងមក ។

លោកស្នងការប៉ូលីសខេត្តកំពង់ចាម បានប្រាប់អ្នកកាសែតថា ខណ:ដែលកម្លាំង នគរបាល របស់យើង បានប្រទាក់ក្រឡាតាមប្រមាញ់គ្រប់ទីកន្លែងទាំងក្នុង និង ក្រៅខេត្តក៏ដូចជាតាមមាត់ច្រកព្រំដែនផងនោះកម្លាំងយើងបានប្រទះឃើញសាក សព ដែលឡានកិនខ្ទេចក្បាលម្នាក់ មើលមិនយល់ ហើយរថយន្តបាន គេចខ្លួន បាត់។ ដែលយើងសង្ស័យថាជាឃាតក ឈ្មោះ អេង ធី សម្លាប់ឪពុកម្តាយក្មេក ប្រពន្ធកូន។

លោកស្នងការបញ្ជាក់ថាដើម្បីដោះស្រាយភាពសង្ស័យប៉ូលីសបានទៅដឹកសាក្សី ចំនួន៨នាក់ រួមមានកូនដើមប្រពន្ធ ប្អូនថ្លៃប្រពន្ធ និងអ្នកជិតខាង ពិសេសឈ្មោះ លន់ ភឿន ដែលបានផឹកស៊ីជាមួយ បានទៅជួយពន្លត់ភ្លើងជាមួយឪក្មេកឃាតក និងត្រូវបានឃាតក ដេញកាប់ពេលនោះដែរ បានអះអាង ថាពិតជាខ្មោច អេង ធី ដោយចំណាំខោអាវ សម្លាកលើខ្លួន ជាដើម។ ដើម្បីឲ្យកាន់តែសុក្រឹត ស្របតាម និតិវិធីដែលច្បាប់បានកំណត់ផ្នែកនគរបាលបច្ចេកទេសវិទ្យាសាស្រ្តខេត្ត បានផ្តិត យកក្រយ៉ៅដៃរបស់សាកសពដើម្បីផ្ទៀងផ្ទាត់និងក្រយ៉ៅដៃក្នុងម៉ាស៊ីនComputer ដែលឃាតក បានមកធ្វើអត្តសញ្ញាណប័ណ្ណក្នុងពេលកន្លងទៅ។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុក ចំការលើ ខេត្តកំពង់ចាម ឃាតកឈ្មោះ អេង ធី អាយុ៤៧ឆ្នាំ បានកាប់សម្លាប់ ក្រុមគ្រួសាររបស់ខ្លួនដោយគ្មានញញើតដៃ បណ្តាលឲ្យម្តាយក្មេក ប្រពន្ធ និងកូន ប្រុសស្រីតូចៗ២នាក់ ស្លាប់យ៉ាងអណោចអធ័ម ខណ:ឪពុកក្មេកបានរងរបួសធ្ងន់ ដែលក្រុមគ្រួសារជនរងគ្រោះ ជាសមាជិកក្រុមប្រឹក្សាឃុំស្ពឺស្រុកចំការលើ របស់ គណបក្ សង្គ្រោះជាតិ ៕

11037081_1048821045149871_7946674867997175498_n

 12279171_1527854967528869_8715851854953013024_n  

 

Leave a Reply

(*) Required, Your email will not be published