រាជធានីភ្នំពេញ : ជាអ្នកសិល្បៈ ព្រីម លីហ្សា បញ្ជាក់ថា នាងមិនមានអារម្មណ៍ខ្មាសអៀនទេ ពេលនាងចំហដើមទ្រូងបញ្ចេញសុដន់មូលក្បំទំហំ៣៨ឲ្យជាងថតរូបថតផ្សាយពាណិជ្ជកម្មអាវទ្រនាប់ម៉ាកអែលលី។ នាងមានចំណុចទាក់ទាញច្រើនទៀតក្រៅពីដើមទ្រូង ហើយពីចំណុចទាក់ទាញនោះ នាងមានប្រុសៗតាមសុំស្នេហ៍ច្រើន ហើយឥឡូវនេះនាងចម្រាញបានបុរសម្នាក់ដែលជាមន្ត្រីរាជការមានវ័យ៣០ឆ្នាំប្លាយ។
មួយរយៈចុងក្រោយនេះ មានរូបថតសិចស៊ីរបស់ព្រីម លីហ្សា ជាច្រើនសន្លឹកបានបង្ហាញនៅលើក្របទស្សនាវដ្តីក្នុងស្រុកមួយចំនួន។ ព្រីម លីហ្សា បានបញ្ជាក់ប្រាប់ថា រូបថតទាំងអស់នោះនាងថតនៅក្នុងស្ទីឌីយ៉ូផ្ទាល់ខ្លួនរបស់នាង ដែលនាងបានបង្កើត ស្ថិតនៅម្តុំសំណង់១២។ នាងបាននិយាយថា ផ្ទះរបស់នាងនោះ ជាប្រាក់បានមកពីកម្លាំងញើសឈាមក្នុងការងារសិល្បៈ របស់នាងមិនមែនជាប្រាក់របស់បុរសណាម្នាក់ដែលនាងមានទំនាក់ទំនងស្នេហាជាមួយនោះឡើយ។
និយាយដល់ការថតរូបនៅក្នុងស្ទីឌីយ៉ូផ្ទាល់ខ្លួននាង ព្រីម លីហ្សា បានបញ្ជាក់ប្រាប់ថា អ្នកដែលជួយតុបតែងមុខឲ្យនាង គឺប្អូនប្រុសដែលជាជំនួយការផ្ទាល់របស់នាង និងធ្វើសក់ដោយអ្នកជំនាញមកពីប្រទេសវៀតណាមម្នាក់។ នាងបានបន្ថែមថា នៅពេលថត ទោះបីជានាងត្រូវចំហដើមទ្រូងដូចជាសិចស៊ីបន្តិចក្តី ក៏នាងពុំមានអារម្មណ៍ខ្មាសអៀនដែរ ពីព្រោះនាងគិតថា នាងជាអ្នកសិល្បៈ។ នាងបានសង្កត់ធ្ងន់ថា " បើមានការខ្មាសអៀនមិនមែនជាអ្នកសិល្បៈទេ"។
មុនថតរូបចំហដើមទ្រូងនៅក្នុងស្ទីឌីយ៉ូផ្ទាល់ខ្លួន ព្រីម លីហ្សា ធ្លាប់បានទៅថតរូបសិចស៊ីជាងនេះនៅ ប្រទេសវៀតណាមម្តងរួចមកហើយ ប៉ុន្តែរូបថតទាំងនោះនាងមិនបានផ្តល់ឲ្យអ្នកយកព័ត៌មានយើងទេ។ នាងបាននិយាយថា កាលពីពីរខែមុន នាងដែលមានម្តាយនិងប្អូនប្រុសរួមដំណើរ បានទៅថតផ្សាយពាណិជ្ជកម្មអាវទ្រនាប់ម៉ាកអែលលីឲ្យក្រុមហ៊ុនបារាំងមួយនៅប្រទេសវៀតណាមរយៈពេល៣ថ្ងៃ។ នាងមិនចាំឈ្មោះរបស់ក្រុមហ៊ុនបារាំងនោះទេ តែនាងបានប្រាប់ថា ក្រុមហ៊ុនបារាំងនោះបានស្គាល់នាងតាមរយៈការណែនាំឲ្យស្គាល់ពីមិត្តភក្តិរបស់នាង ហើយតាមរយៈមិត្តភក្តិនោះក្រុមហ៊ុនបានដឹងដែរថា នាងជាតារាមូយរូបដែលនិយមពាក់អាវទ្រនាប់ម៉ាកអែលលីរបស់ក្រុមហ៊ុនខ្លួន។ នៅពេលដឹងដូច្នេះ ក្រុមហ៊ុនក៏ទំនាក់ទំនងមកនាងឲ្យទៅថតផ្សាយពាណិជ្ជកម្មអាវទ្រនាប់អែលលីឲ្យក្រុមហ៊ុនគេតែម្តងទៅ។ នាងលីហ្សានិយាយថា " ខ្ញុំមិនមែនប្រើអាវទ្រនាប់ម៉ាកអែលលីតែមួយមុខនោះទេ ខ្ញុំនៅមានប្រើអាវទ្រនាប់ម៉ាកថ្លៃៗជាច្រើនទៀត"។ នាងបានបញ្ជាក់បន្ថែមថា នាងពាក់អាវទ្រនាប់មិនចូលចិត្តថែមប៉ុងទេ ព្រោះ នាងមើលឃើញថា ដើមទ្រូងរបស់នាងស្អាតស្រាប់ ដូច្នេះមិនចាំបាច់ថែមប៉ុងទេ។ នាងនិយាយថា " ដើមទ្រូងខ្ញុំឥឡូវមានទំហំ៣៨ ហើយខ្ញុំមិនចង់បានទំហំធំជាងនេះទៀតទេ ពីព្រោះទំហំប៉ុណ្ណឹងខ្ញុំពេញចិត្តណាស់ហើយ។ ខ្ញុំមិនបានចំណាយលុយដើម្បីកែកុនដើមទ្រូងរបស់ខ្ញុំឲ្យធំប៉ុណ្ណឹងទេ វាធំដោយធម្មជាតិ "។
កាលថតរូបផ្សាយពាណិជ្ជកម្មអាវទ្រនាប់ម៉ាកអែលលីនៅប្រទេសវៀតណាមនោះ ព្រីម លីហ្សា បានអះអាងថា នាងថតតែមួយថ្ងៃទេ តែបានរហូតដល់១.៥០០ប៉ុស្តិ៍ឯណោះ។ នាងបានបញ្ជាក់ថា ការដែលនាងថតបានច្រើនប៉ុស្តិ៍យ៉ាងនេះ ដោយសារការថតនោះ គឺថតគ្រប់សកម្មភាពរបស់នាងទាំងអស់ ដែលសូម្បីតែនាងផ្លាស់សម្លៀកបំពាក់ក៏ជាងថតដែរ។ ជាការពិត ព្រីម លីហ្សា មិនមែនមានភាពទាក់ទាញតែនៅលើដើមទ្រូងមួយនោះទេ នៅលើខ្លួនរបស់នាងនៅមានចំណុចទាក់ទាញជាច្រើនទៀត ហើយផ្តើមចេញពីចំណុចទាក់ទាញនេះ នាងមានប្រុសៗ តាមស្រឡាញ់នាងច្រើនគួរឲ្យមោទនភាព៕