២ធ្នូ​ ឆ្នាំ​១៩៧៨ ជា​ចលនា​បដិវត្តន៍​ចុងក្រោយ​របស់​ប្រវត្តិសាស្ត្រ​កម្ពុជា

, , Leave a comment

រាជធានីភ្នំពេញ ៖ ២​ធ្នូ ១៩៧៨ គឺជា​ការចាប់​កំណើត​នៃ​ចលនា​តស៊ូ​ដែលមាន​ឈ្មោះថា “​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” នៅឯ​ស្រុក​ស្នួល ខេត្តក្រចេះ​។ រណសិរ្ស​នេះ​ត្រូវបានបង្កើតឡើង​ក្នុង​គោលដៅ​ផ្តួលរំលំ​របប​ក្រហម នៅលើ​ទឹកដី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ដល់​១៩៧៩ ។ ឆ្លងកាត់ ដំណាក់កាល​រីកចំរើន​ជាច្រើន​មក​រណសិរ្ស​នេះ​ក៏បាន​ប្តូរ​ឈ្មោះ​មកជា​" រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា​"​និង​ជា​ចុងក្រោយ​នេះ​បាន ប្តូរ​មកជា​" រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​"​។​

02-12-2013 (1)

​ការកកើតឡើង នៃ​រណសិរ្ស ២ ធ្នូ អាច​បញ្ជាក់បាន​នូវ​ទ្រឹស្តី​ដែលជា “​ទីណា​មានការ​ជិះជាន់ ទីនោះ​មានការ​រើប​ង្រះ​” សូម្បីតែ​របប​ខ្មែរក្រហម​ដ៏​សាហាវ​ដ៏​មហា​ប្រល័យ ក៏​គង់​នៅមាន​អ្នក​ហ៊ាន​ងើប​តស៊ូ ដើម្បី​ផ្តួលរំលំ បានទទួល​ជោគជ័យ​ដែរ ។ រណ​សិស្ស ២ ធ្នូ មិនមែនជា​ចលនា​រំដោះជាតិ​លើកដំបូង​ទេ សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​វា​ជា​ចលនា​តស៊ូ​មួយ ដែល​ត្រូវបាន​បង្កើតឡើង ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ជាងគេ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ។​

 

​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា  ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជា​ច្រើ​រូប​ទៀត​ជា​ប្រមុខ​ដឹកនាំ ។

 

​ការនាំ​ឲ្យ​មាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ៖
– ក្នុងអំឡុង​ឆ្នាំ ១៩៧៥-១៩៧៨ ក្រោម​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សភាពការណ៍ ប្រទេសជាតិ បាន​ធ្លាក់​ចូលទៅក្នុង​ជ្រោះ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។​
– ពេលនោះ​ពួក​ឃាតក ប៉ុល ពត បាន​រុញច្រាន​ប្រទេសជាតិ​ឲ្យ​ក្រឡាប់ចាក់​ធាក់​ថយ ក្រោយ​យ៉ាង ឆ្ងាយ​ដាច់​សង្វែង ដែល​គ្មាន​អ្នកណាម្នាក់​នឹកស្មាន​ដល់ ។​
 ក្រោម​ស្លាក​សញ្ញា​បដិវត្តន៍​ដាច់ខាត ពួកគេ​បាន ចាប់ផ្តើម​បោសសម្អាត​សង្គម​ខ្មែរ​ជា បន្តបន្ទាប់ ដោយ​បំបាត់ចោល​ទីក្រុង ចាប់បង្ខំ​ប្រជាជន​ទីក្រុង ទីផ្សារ​រាប់ លាន នាក់​ឲ្យ​ចាកចោល​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​របស់ខ្លួន​ឲ្យ​ទៅ​រស់នៅ​ជនបទ ព្រៃភ្នំ​ក្រំ​ថ្ម​ក្នុង​សភាព​លំបាក វេទនា និង​ចាប់បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ។​
-​កាត់ផ្តាច់​មនោសញ្ចេតនា​ដ៏ ពិសិដ្ឋ​ក្នុង​គ្រួសារ​រវាង​ឪពុក ម្តាយ ជីដូន​ជីតា បងប្អូន ប្តី​ប្រពន្ធ ញាតិមិត្ត  សាច់សាលោហិត ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​ទំនាក់​ទំនងជា​ប្រក្រតី​បានឡើយ ។​
-​រំលាយចោល​នូវ​ភូមិករ ដែលជា​ប្រភព​ភ្ជាប់​នូវ​មនោសញ្ចេតនា​និង​ជា​លំនៅឋាន របស់ ប្រជាជន យើង តាំងពី​បុរាណកាល​មក ។​
– រឹបអូស​ឧបករណ៍​ផលិតកម្ម សម្ភារ​ប្រើប្រាស់​សម្រាប់​ជីវភាព​ផ្ទាល់ ចាប់បង្ខំ​ឲ្យ ប្រជាជន​ធ្វើ​ពលកម្ម ដូច​គោ ក្របី ស៊ី​អត់​ស៊ី​ឃ្លាន សម្លៀកបំពាក់​ប៉ះ​មុខ​ប៉ះ​ក្រោយ រហែក​រយ៉ីរយ៉ៃ ធ្វើ​ឲ្យ​ខ្មែរ​គ្រប់រូប​ធ្លាក់​ចូលក្នុង ទុគ៌ត​ភាព និង​ជា​ទាសករ​។​
– ជាន់ឈ្លី និង​បំផ្លាញ​វប្បធម៌ អរិយធម៌ បំបាត់​សិទ្ធិសេរីភាព​ខាង​ជំនឿ សាសនា ចាប់បង្ខំ​ឲ្យ​បុរស​នារី រៀប​អាពាហ៍ពិពាហ៍​ជា​សមូហភាព​រាប់សិប​គូ ដោយ​គ្មាន​មនោសញ្ចេតនា សាសនា​នានា​។​
-​ពួកវា​បំផ្លិចបំផ្លាញ​វត្ត​អារាម ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​ជាតិ​តាំងពី​យូរលង់ កម្ទេច វិហារ កុដិ​សាលា​គម្ពីរ​ដីកា ក្បួន ច្បាប់ នៃ​ពុទ្ធសាសនា និង​ឥស្លាម​សាសនា ។​
– បំបិទ​ស្ទើរតែ​ទាំងស្រុង​ការអភិវឌ្ឍ​ធនធានមនុស្ស បិទទ្វារ​សាលារៀន​តាំង ពី​បឋម​រហូតដល់​ឧ​ត្ត​ម សិក្សា ។ កុមារ​ដល់​វ័យ​សិក្សា​មិន​ត្រូវបាន​រៀនសូត្រ និង​ត្រូវ​ពួកវា​បង្ខំ​ឲ្យ​ទៅ​នៅក្នុង​កងចល័ត​ធ្វើការ​ងារ​ដូច មនុស្សពេញវ័យ ។​
-​មនុស្ស​ចាស់ជរា​ត្រូវបាន​ចាត់ទុកជា​បុគ្គល​គ្មាន​ប្រយោជន៍​ដល់ សង្គម មិនត្រូវ​បានទទួល​ការជួយ ឧបត្ថម្ភ ទំនុកបម្រុង និង​ត្រូវ​កម្ទេចចោល ។ ជា​បន្តបន្ទាប់​ពួកគេ​អនុវត្តន៍​នយោបាយ​កាប់សម្លាប់​ជនជាតិ​ឯង រហូតដល់​អស់​ជាង ៣ លាន​នាក់​។​
​ដោយ​ពួក​ឃាតក ប៉ុល ពត បាន​ជ្រលក់​មាតុភូមិ​កម្ពុជា​ដោយ​ឈាម និង​ទឹកភ្នែក ដូច្នោះ​ហើយ​ទើប​កម្លាំង​ប្រជាជន ដែល​នៅ​សេសសល់ ពី​ការកាប់សម្លាប់ ក្រោម​ការដឹកនាំ​នៃ​វីរជន ស្នេហា​ជាតិ​បាន​បង្កើត​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ផ្តួលរំលំ​របប​ឃាតក ប៉ុល ពត សង្គ្រោះ រំដោះ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​ឲ្យ​ចាក​ផុតពី​គ្រោះមហន្តរាយ នៃ​របប​ប្រល័យពូជសាសន៍ និង​បានទទួល ជ័យជម្នះ​ទាំងស្រុង​នា​ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ។​

 02-12-2013

​គេ​អាច​និយាយបានថា រណសិរ្ស ២​ធ្នូ ១៩៧៨ គឺជា​ចលនា​តស៊ូ​រំដោះជាតិ ដោយ​អាវុធ​ចុងក្រោយ ។ ដោយ​ក្រឡេក​ថយក្រោយ ទៅ​មើល​អតីតកាល​របស់ខ្លួន ពលរដ្ឋ​ខ្មែរ​ជាច្រើន​បន់ស្រន់​សូម​ឲ្យ​ចលនា​រំដោះជាតិ​ដោយ​ចុង​កាណុង បញ្ចប់​ត្រឹម​ចលនា ២​ធ្នូ ឆ្នាំ​១៩៧៨ ទៅ​ចុះ ពីព្រោះ​គ្មាន​នរណាម្នាក់​ចង់ ឃើញ​ប្រទេសជាតិ​ធ្លាក់ ក្នុង​ភាព​វិនាសកម្ម​វី​ក​វរ​ជាថ្មី និង​ត្រូវបង្កើត​ចលនា​រំដោះជាតិ​អ្វី​ទៀត​នោះឡើយ ៕

 

Leave a Reply

(*) Required, Your email will not be published