រាល់ថ្ងៃ​អង្គុយ​នៅមុខ​កុំព្យូទ័រ​ពេញ​មួយថ្ងៃ អ្នក​ប្រឈម​នឹង​អាយុ​ខ្លី​

, , Leave a comment

01-12-2015 01-12-2015 (1)

សុខភាព : កុំព្យូទ័រ​វា​ជា​ជំនួយការ​ដ៏​ល្អ​សម្រាប់​បំពេញភារកិច្ច​របស់​យើង​ម្នាក់ៗ​មិន​ថា លេង​ហ្គេម ការងារ និង​ការសិក្សា​ទេ វា​សុទ្ធតែ​អាចជួយ​បាន​ទាំងអស់​។ ចំពោះ​ការប្រើប្រាស់​កុំព្យូទ័រ​វិញ ក៏​វា​មាន​ដែន​កំណត់​ដែរ ប្រហែល​ជាមាន​មិត្ត​អ្នកអាន​មួយចំនួន​មិនទាន់​ដឹង​ពី​ផលប៉ះពាល់​ខ្លាំង នៅពេលដែល​ខ្លួន​អង្គុយ​នៅមុខ​កុំព្យូទ័រ​ពេញ​មួយថ្ងៃ​ហើយ​ជា​រៀងរាល់ថ្ងៃ​។​

 

​ប្រិយមិត្ត​មួយចំនួន​ប្រហែលជា​ធ្លាប់​ជក់ នឹង​ការលេង​ហ្គេម​កុំព្យូទ័រ​រហូត​ភ្លេច​បាយ ភ្លេច​ទឹក​ដល់​ថ្នាក់​មិន​ដេក​ថែម​ទៀតផង ចំណែកឯ​ប្រិយមិត្ត​ខ្លះ ប្រហែលជា​រវល់​នឹង​ការងារ ឬ​កិច្ចការ​សាលា​ដល់​ថ្នាក់​មិន​ព្រម​ងើប​ចេញ​ពីមុខ​កុំព្យូទ័រ សោះ​។ អ្នកដឹង​ទេ​ថា បើសិនជា​អ្នក​អង្គុយ​ជាប់​មុខ​កុំព្យូទ័រ​ពេញ​មួយថ្ងៃ​មិន​ព្រម​ងើប​ទៅណា វា​ប៉ះពាល់​ច្រើន​មែនទែន​អាច​នឹងធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ទ្រុឌទ្រោម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​បាត់បង់​ថាមពល​ច្រើន បើទោះបីជា​អ្នក​ព្យាយាម​សម្រាក ឬ​គេង​ក្តី​។ បើ​អ្នក​មិន​ព្រម​កាត់បន្ថយ​ពេលវេលា​អង្គុយ​មុខ​កុំព្យូទ័រ នោះ​អ្នកនឹង​ចាប់ផ្តើម​អស់កម្លាំង​បន្តិច​ម្តងៗ​។​

 

​ចំណែកឯ​មនុស្ស​មួយចំនួនទៀត អង្គុយ​មុខ​កុំព្យូទ័រ​ពេញ​មួយថ្ងៃ​ឆាប់​ធាត់ ក៏មានដែរ តែ​វា​មិនល្អ​សម្រាប់​សុខភាព​ឡើយ ព្រោះ​អង្គុយ​នៅ​មួយកន្លែង​សាច់ដុំ មិនអាច​លូតលាស់​ឡើយ វា​ចេះតែ​ឡើងសាច់ និង​ឡើង​ខ្លាញ់​តាមរយៈ​ចំណីអាហារ​ដែល​អ្នក​បរិ​ភោគ ជាប្រចាំ ដូច្នេះ​អ្នក​គួរតែ​ព្យាយាម​ចំណាយពេល​ហាត់ប្រាណ​ផង ឧទាហរណ៍​ថា ប្រសិនបើ​អ្នក​អង្គុយ​រយៈពេល​៨​ម៉ោង ចឹ​ង​អ្នក​គួរ​សម្រាក ដើរ​ចុះ​ដើរ​ឡើង​ឲ្យ​បាន​១០ ទៅ​១៥​នាទី ក្នុង​រយៈពេល​២ ឬ​៣​ម៉ោង​ម្តង​។​

 

​សរុបមក​ប្រសិនបើ​អ្នក​អង្គុយ​មុខ​កុំព្យូទ័រ​ពេញ​មួយថ្ងៃ ហើយ​ជា​រៀងរាល់​ថ្ងៃនោះ​សុខភាព​របស់​អ្នក នឹង​ចុះខ្សោយ​ជា​លំដាប់​រាងកាយ​ក៏​មិន​មាំទាំ​ដូច​គេ​ដែរ​អាច​នឹង​ឆាប់​ស្លាប់​អាយុ​ខ្លី​ទៀតផង​។ វា​នៅមាន​ផលប៉ះពាល់​ជាច្រើន​ទៀត​ដូចជា​ភ្នែក​របស់​អ្នក​ជាដើម ហេតុដូច្នេះ​ហើយ​កុំ​អង្គុយ​មុខ​កុំព្យូទ័រ​ជាប់លាប់​ពេក គួរតែ​សម្រាក​ខ្លះទៅ​ក្នុង​រយៈពេល​២ ឬ​៣​ម៉ោង​ម្តង​ទើប​ជាការ​ប្រសើរ​។ ហើយ​ក្នុងពេលដែល​អ្នក​សម្រាក​សូម​ព្យាយាម​ហាត់ប្រាណ ឬ​ដើរ​ចុះឡើង និង​ក្រ​ឡែក​មើល​រុក្ខជាតិ​បៃតង​ផ្សេងៗ ហើយ​ធ្វើយ៉ាងណា​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​៕

 

Leave a Reply

(*) Required, Your email will not be published