ស្រី​ស្អាត​ម្នាក់​ដែល​ស្លៀកពាក់​ឈុត Bikini ព្រមាន​ចាត់ការ​តាមផ្លូវ​ច្បាប់​លើ​អ្នកយក​រូបនាង​ទៅ​បង្ហោះ​បន្តទៀត ជាមួយ​ពាក្យ​អសុរោះ​

, , Leave a comment

30-11-2015

​រាជធានី​ភ្នំពេញ : រូបភាព​មួយចំនួន​របស់​ស្ត្រី​មាន​រូប​សម្រស់​ស្រស់ស្អាត​ម្នាក់​ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Pich Anny ដែល​បាន​ស្លៀកពាក់​សម្លៀកបំពាក់​តាម​បែប​បរទេស គឺ​ស្លៀកពាក់​ឈុត Bikini បាន​រង​ការរិះគន់​យ៉ាងខ្លាំង ក្រោយ​ការ​បង្ហោះ​រូបភាព​នេះ ចូលទៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​។ លើសពីនេះ​ទៀត​មាន​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាននាំគ្នា​ធ្វើការ ចែករំលែក​រូបភាពរ​បស់​នាង​ធ្វើ​ឲ្យ​ផ្អើល​អស់អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

 

​ជុំវិញ​បញ្ហា​នេះ​ត្រូវបាន​ម្ចាស់​រូបភាព​ផ្ទាល់​បង្ហោះ​សា​រលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ម្ដងទៀត ដោយ​សុំ​ការ​អធ្យាស្រ័យ និង​ស្នើ​ឲ្យ​បញ្ឈប់​ការចែករំលែក​រូបភាព​នេះ ឬក៏​យកទៅ​ផូស​បន្ត​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្សេងទៀត ដោយសារ​នាង​មាន​អារម្មណ៍​ថា​ខ្មាស់​គេ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ចំពោះ​ការស្នើសុំ​នេះ​មិន​ត្រូវបាន​គេ​បញ្ឈប់​នោះទេ នៅតែមាន​អ្នក​យកទៅ​បង្ហោះ (Post) និង​ចែករំលែក​បន្ត​ឥត​ល្ហែ​។​

 

​ដោយសារតែ​សកម្មភាព​ទាំងនេះ​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​បែបនេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា Pich Anny បាន​បង្ហោះ​សារ​ប្រាប់​ដល់​ហ្វ្រែ​ន​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​សារជាថ្មី និង​បាន​ព្រមាន​ថា នាង​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់ លើ​អ្នកណា​ដែល​នៅតែ​បន្តសកម្មភាព​យក​រូប​នាង ទៅ​បង្ហោះ​ទៀត​ដោយ​គ្មាន​ការអនុញ្ញាត​។ នាង​បានបញ្ជាក់​បែប​ព្រមាន​ថា « អ្នក​ដែល​នៅ​បន្ត Post រូបខ្ញុំ និង​និយាយ​ពាក្យ​មិន​សម រម្យ​ទៀត បើ​ខ្ញុំ​ឃើញ​ហើយ​ចាប់​បានជា​អ្នកណា ខ្ញុំ​នឹង​ប្តឹង​អ្នកឯង​ពីបទ​បរិហារកេរ្តិ៍​ខ្ញុំ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ខាង​សា​ម៉ី​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ខំអត់​ធ្មត់​យូរហើយ តែ​អ្នកឯង​ហាក់ដូចជា​មិន​ទុក​កិត្តិយស​ក្នុងនាម​ខ្ញុំ​ជា​ស្ត្រី​ម្នា​ក់សោះ »​។​

 

​ទោះជា​យ៉ាងណាក៏ដោយ ជុំវិញ​បញ្ហា​ការព្រមាន​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​រូបនេះ​ទៅលើ​អ្នក​ដែល​បន្ត​យក​រូបនាង​ទៅ​post ក្នុង​ហ្វេ​ស​ប៊ុ​ក វា​បាន​ក្លាយទៅជា​ប្រធានបទ​មួយ​ដ៏​ក្ដៅគគុក​។ ប៉ុន្តែ​នៅតែមាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​រិះគន់ថា ការព្រមាន​នេះ​មិន​ត្រឹមត្រូវ ព្រោះ​ខ្លួនឯង​ជា​អ្នក​បង្ហោះ​រូប​ដោយ​ខ្លួនឯង​។ តែ​ក៏មាន​អ្នក​ខ្លះទៀត​បញ្ចេញមតិ​ថា ការព្រមាន​នេះ​ជា​រឿង​ត្រឹមត្រូវ​៕

30-11-2015 (5) 30-11-2015 (2) 30-11-2015 (3) 30-11-2015 (4)

 

Leave a Reply

(*) Required, Your email will not be published