ខេត្តស្ទឹងត្រែង ៖ នៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកចេញពីស្រុកថាឡាបរិវ៉ាត់ ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំថាឡា
ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ រថយន្តបែនដឹក ខ្សាច់ បើកក្នុងល្បឿនលឿន បុកលោកមេភូមិ និងប្រពន្ធស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម ។
មន្ត្រីនគរបាលអធិការដ្ឋានស្រុកថាបរិវ៉ាត់បានឲ្យដឹងថា ជនរងគ្រោះត្រូវរថយន្ត បុកស្លាប់ទាំង២នាក់ប្តីប្រពន្ធ មានឈ្មោះ សុខ ជូ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ ជាប្រធានភូមិ និងប្រពន្ធឈ្មោះហឹម សឿន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិស្ពុង ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ខណះជនរងគ្រោះជិះ ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅឌុបប្រពន្ធ ត្រឡប់មកបំបួសកូននៅវត្តថាឡា ឆ្លងផ្លូវមិនបានប្រយ័ត្ន ត្រូវ រថយន្តបែនដឹកខ្សាច់ បើកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹង បណ្ដាល ខ្ទាត ធ្លាក់ផ្លូវ ដោយប្តីផុងលលាដ៍ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ឯប្រពន្ធ បាក់ជើងគ្រាំក្នុងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកអ្នកបើករថយន្តរត់ គេចបាត់ស្រមោល សាកសពត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯ រថយន្ដនិងម៉ូតូត្រូវនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយតាម ច្បាប់៕ ដោយ អ្នក មេត្តា