ការលេង​ហ្គេម​ធ្វើ​ឲ្យ​ខួរក្បាល​ក្មេង​កាន់តែ​ឆ្លាត​វៃ​មែន​ទេ​?

, , Leave a comment

​គួរ​យល់ដឹង : បើសិន​អ្នក​គិតថា ពពួក​ហ្គេម​ទាំងនេះ​ជួយ​អភិវឌ្ឍ​ខួរក្បាល​កាន់តែ​ឆ្លាត​នោះ ខុស​ហើយ​។ ប៉ុន្តែ​មិនមែន​ថា ហ្គេម​ទាំងនោះ​មិនមាន​អត្ថប្រយោជន៍​នោះទេ​។ អ្នកជំនាញ​បានបង្ហាញ​ថា ប្រសិនបើ​ចង់​ឲ្យ​កូន​របស់​អ្នក​ឆ្លាត​អាច​ឲ្យ​ពួកគេ​លេង​វា​មួយថ្ងៃ​ដោយ មាន​រយៈពេល​ខ្លី​បំផុត​អាច​ត្រឹម​៣០​នាទី​យូរ​បំផុត​នោះ​។ ប៉ុន្តែ​បើ​ពួកគេ​លេង​ចាប់ពី ២​ម៉ោង ទៅ​៣​ម៉ោង​ឡើងទៅ​អាច​បណ្តាល​ឲ្យ​ខួរក្បាល​មាន​ភាពស៊ាំ ហើយ​ការចងចាំ​មិនសូវមាន​ប្រសិទ្ធភាព និង​ចងចាំ​មិនបាន​ល្អ​ដូច​មុន​ឡើយ​។​

 

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​អាចធ្វើ​ឲ្យ​ពួកគេ​ឆាប់​មួម៉ៅ​ពេលដែល​លេង​ហ្គេម រយៈពេល​យូរ​នោះ​។ អ្វីដែល​មាតាបិតា​គួរតែ​បារ​ម្មណ៍​កាន់តែខ្លាំង​នោះ​ការលេង​ហ្គេម​អាច បណ្តាល​ឲ្យ​ពួកគេ​ញៀន ហើយ​នេះ​ជា​ផលវិបាក​ចំពោះ​មាតាបិតា​នាពេល​អនាគត​។ បើ​អាច​ជៀសបាន គួរ​កុំ​ឲ្យ​កូន​របស់​អ្នកលេង​វា​ទើប​ប្រសើរ​។ តែ​អ្នក​អាច​បញ្ជៀ​ស​កូន​អ្នក​ឲ្យ​លេង​ហ្គេម​ដូចជា ការរៀប​ឧបករណ៍​ជា​ភាសា​អង់គ្លេស ឬ​មើល​តុ​កក្ត​និយាយ​ជា​ភាសា​អង់គ្លេស​ទើប​ល្អ ចំពោះ​ខួរក្បាល​ក្មេង​៕

27-11-2015 27-11-2015 (1)

 

Leave a Reply

(*) Required, Your email will not be published