ឡានដឹកឈើ ឧកញ៉ាលឹម ប៊ុនណា ហៅខ្នារ និង ឧកញ៉ាសឹង សំអុល ហៅអុលមេមត់ ក្រឡាប់សង្កត់មនុស្សដាច់២កំណាត់ ស្លាប់២នាក់យ៉ាងអាណោចអាធម នៅស្រុកមេមត់

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ ភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់ ទាំងតាម រថយន្តតូច និងរថយន្តធំចេញពីខេត្តក្រចេះ ខេត្តមណ្ឌលគីរី ឆ្លងកាត់ស្រុកមេមត់ ខេត្តត្បូងឃ្មុំនិងបន្តដើម្បីនាំចេញ

ទៅប្រទេសវៀតណាម កំពុងកើតមានយ៉ាងគគ្រឹកគគ្រេងមិនមានសមត្ថកិច្ចណា បង្ក្រាបសោះឡើយ។ ជាក់ស្តែងដូចជាកាលពីវេលាយប់ ថ្ងៃទី២៦ខែវិច្ឆិកា២០១៥ រថយន្តប្រភទយីឌុប ជាង២០គ្រឿងមាន២ខ្សែគឺមួយខ្សែជារថយន្តដឹកឈើអោយ ឧកញ៉ាសឹង សំអុល បានក្រឡាប់ផ្ងារជើងត្រង់ចំណុចភូមិជាំទ្រៀកឃុំត្រមូងស្រុក មេមត់ បណ្ដាលឲ្យមនុស្សចំនួន២នាក់ បាត់បង់ជីវិតយ៉ាងខ្លោចផ្សារ និងមួយខ្សែ ទៀត ជារថយន្តដឹកឈើអោយឧកញ៉ា លឹម ប៊ុនណា ហៅខ្នារ បានក្រឡាប់ ពេលទាបភ្លឺនៅចំណុចភូមិដក់ពរ ឃុំទ្រាក ស្រុកមេមត់។

 

សេចក្តីរាយការណ៍ពីមន្ត្រីប៉លីសចររាចរណ៍បានអោយដឹងថាកាលពីវេលាជិត១១ យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំគេបានឃើញរថយន្តប្រភទយីឌុបមួយគ្រឿង ក្នុងចំណោមរថយន្តជិត ២០គ្រឿងដែលដឹកឈើអោយ ឧកញ៉ា សឹងសំអុល បានបើកក្នុងល្បឿនលឿន ដូចហោះ បានក្រឡាប់ផ្ងារជើងធ្លាយចេញឈើប្រណិតរាប់សិបម៉ែត្រគីប បាន សង្កត់ អ្នកបើកបរ ឈ្មោះ ប្រាក់ មាញ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានស្លាប់ដោយបានដាច់ខ្លួនជាកំណាត់ៗ យ៉ាង ខ្លោចផ្សារ និងព្រូឡានឈ្មោះ ចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគងមហា ឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងបង្ករ ការខូចខាតយានដ្ឋានយីហោ “គឹម ឈាង” ដោយរថយន្តសង្កត់ពីលើ បណ្ដាល ឲ្យខូចខាតរថយន្តតូចចំនួន៤គ្រឿងយ៉ាងធ្ងន់ធ្ងរ។ សាកសពត្រូវក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯឈើសុក្រំសង្កាត់រដ្ឋបាលព្រៃឈើមេមត់ យក ទៅរក្សាទុក ដោយឡែករថយន្ ដត្រូវនគរបាលយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកមេមត់ដើម្បីដោះស្រាយតាមច្បាប់។

សេចក្តីរាយការណ៍បន្តថាលុះដល់ម៉ោង៤ជាងភ្លឺឈានចូលថ្ងៃ២៧វិច្ឆិកាឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតបានកើតឡើងដោយរថយន្តយ៊ីឌុបមួយ គ្រឿងផ្សេងទៀតដឹកឈើអោយឧកញ៉ា លឹម ប៊ុនណា ហៅខ្នារ ដែលមានអ្នក រត់ការ ចំនួន២នាក់ ម្នាក់ឈ្មោះ ភ័ក្ត្រ និងម្នាក់ទៀតឈ្មោះ ពៅ សក់បាស បាន ក្រឡាប់ផ្ងារជើងចេញសុទ្ធតែឈើប្រណិត ចំណុចភូមិដក់ពរឃុំទ្រាក ស្រុកមេមត់ ដោយមិនរំខានប៉ូលីសចររាចរ អ្នករត់ការ ឈ្មោះ ភ័ក្ត្រ និងម្នាក់ទៀតឈ្មោះ ពៅ សក់បាស មានការគាំទ្រពីមន្ត្រីរដ្ឋបាលព្រៃឈើស្រុកមេមត់ ជាកូនចៅ លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានចាត់ចែងរករថយន្តមក ស្ទូចយក ឈើចេញពីកន្លែងកើតហេតុដឹកឈើទៅប្រទេសវៀតណាមបាត់ស្រមោល ព្រោះ អ្នកទាំង២នាក់នេះជាដៃស្តាំលោកឧកញ៉ាខ្នារនិងមានតួនាទីភារកិច្ចជាអ្នកសម្រប សម្រួលសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ក្នុងការធ្វើ ចរាចរណ៍ឈើប្រណិតខុសច្បាប់ ចេញទៅប្រទេសវៀតណាម ដើម្បីគេចវេស ពីការបង្ក្រាប៕ ដោយ អ្នក មេត្តា

1448611955_1 Pisey-2015-11-27-full-E4 Pisey-2015-11-27-full-E7

 

 

Leave a Reply

(*) Required, Your email will not be published