យាយម៉ាប់ ប្រើអំណាចលោក រឿង សុផាត នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា ប្រកបជំនួញឈើប្រណិតខុសច្បាប់ យ៉ាងអាណាធិបតេយ្យ គ្មានអ្នណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ឈ្មោះទូ ហៀង ហៅ យាយ ម៉ាប់ ដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំមេម៉ងស្រុកកែវសីម៉ា គឺជា មេឈ្មួញឈើប្រណិត

ដុះស្លែល្បីឈ្មោះ ដោយសាគាត់ជា ម្ចាស់សិប្បកម្មកែច្នៃឈើប្រណិត ខុសច្បាប់ ដែលធំជាងគេក្នុងខេត្តមណ្ឌលគិរីបំផ្លាញឈើក្នុងមួយថ្ងៃៗរាប់រយម៉ែត្រគីបដោយ មិនមានចំណាត់ការពីសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំនៅទីនោះទេជាពិសេសជំនាញរដ្ឋ បាលព្រៃឈើមិនដឹងថាលោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និង លោក រឿង សុផាត នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា លាបាតដៃ ទទួលប្រាក់ពីឈ្មួញប៉ុន្មាននោះទេបានជាបិទភ្នែកអោយមានការកាប់បំផ្លាញព្រៃ ឈើ និងដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគ្រេងមិនបានទប់ស្កាត់។

សេចក្ដីរាយការណ៍បានឲ្យដឹងថា សិប្បកម្មកែច្នៃឈើប្រណិតដ៏ធំ របស់យាយ ម៉ាប់ ដែលមានទីតាំងនៅភូមិទួលមេម៉ង ឃុំមេម៉ងស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺជាកន្លែងស្តុក នឹងទិញ-លក់ឈើប្រណិតយ៉ាងសកម្មផងដែរ ។

យ៉ាយម៉ាប់គាត់ មានរថយន្តតូច-ធំ ដូចជា៖ រថយន្តប្រភេទបង្កុង ឬឡង់គ្រីស័រ សម្រាប់ដឹកជញ្ជូនឈើប្រណិត ទៅឲ្យឈ្មួញខ្មែរ-យួន បានតាមតម្រូវការ ឲ្យតែ កម្មង់ព្រោះយ៉ាយម៉ាប់ មិនខ្វះឈើប្រណិតសម្រាប់លក់ឡើយ ។

ឈ្មោះ ទូ ហៀង ហៅយាយម៉ាប់ មានបរិវារឆ្វេងស្តាំជាមន្ត្រីរាជការសមត្ថកិច្ច និង មានអ្នកសារព័ត៌មាន មួយចំនួនផងដែរតាម ជួយជ្រោមជ្រែង ឲ្យជំនួញឈើ ខុស ច្បាប់របស់ពួកគេដំណើរការដោយរលូនល្អមិនដែលមាននរណាហ៊ានប៉ះពាល់ទេ បើទោះបីជាឈ្មួញតូចតាចមួយចំនួនត្រូវបានសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូនឈើ ខុសច្បាប់។ ប៉ុន្តែឈ្មោះ យាយម៉ាប់ តែងតែមានការយោគយល់ពីសមត្ថកិច្ច។

ឈ្មោះ​ ទូ​ ហៀង ហៅយាយម៉ាប់ បានចាត់ចែងបរិវារ អោយកែនប្រជាពលរដ្ឋ ចុះ កាប់ឈើតាមព្រៃសហគមន៍ខុសច្បាប់និងកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃភ្នំ ព្រេចនិងបានឈរជើងចាំទិញឈើខុសច្បាប់គ្រប់ប្រភេទចូលមកស្តុកនៅក្នុងឃ្លាំង ដ៏ធំរបស់ពួកគេដែលមានចម្ងាយប្រមាណ២០០ម៉ែត្រប៉ុណ្ណោះពីស្នាក់ការដែនជម្រក សត្វព្រៃ ភ្នំព្រេច របស់មន្ត្រីបរិស្ថាន ។

លោក កែប កត់ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តមណ្ឌលគិរី មិនដឹងទទួលបាន ផលប្រយោជន៍ពីជំនួញឈើខុសច្បាប់របស់យាយម៉ាប់ ប៉ុន្មាននោះទេព្រោះកន្លង មកគេសង្កេតឃើញមន្ត្រីរដ្ឋបាលព្រៃឈើ មួយចំនួនតែងតែចេញមុខ ជួយការពារ ជំនួញឈើខុសច្បាប់របស់យាយម៉ាប់ នៅពេលសមត្ថកិច្ចមួយចំនួន សួរនាំ ជា ពិសេសនៅពេលរថយន្តដឹកជញ្ជូនឈើ របស់យាយម៉ាប់ ដែលពឹងអាស្រ័យ ឲ្យ ឈ្មួញតូចតាច មួយចំនួនជួយរត់ការដឹកជញ្ជូន តាមផ្លូវគេសង្កេត ឃើញជំនាញ រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ចេញលិខិតជួយឲ្យជំនួញឈើខុស ច្បាប់របស់ យាយម៉ាប់ ចៀសផុតពីការបង្ក្រាបដោយគ្រាន់តែ យាយម៉ាប់ បង់ លុយបង់កាក់ ឲ្យទៅមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការតាមដងផ្លូវជាការរួចស្រេច ទៅហើយ៕ដោយ ដោយ អ. ភិរុណ

CH-01198  map1-500x378

 

Leave a Reply

(*) Required, Your email will not be published