បុរស​ចិត្តខ្លាំង ផឹកស្រា​ស្រវឹង​ដុត​ផ្ទះ​ក្លែម​

, , Leave a comment

​ខេត្តពោធិ៍សាត់ : ផ្ទះ​នគរបាល​១​ខ្នង​ដែល​គេ​ជួល​ឲ្យ​គេ​ស្នាក់នៅ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង បន្ទាប់ពី​ផឹកស្រា ដោយ​ខឹង​ប្រពន្ធ​រត់ចោល​ក៏​ដុត​ឆេះ​ម៉ត់​រួច​រត់គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

 

​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ លឹម ចាន់​បាន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​មន្ត្រីនគរបាល​ស្រុក​ភ្នំក្រវាញ និង​ជា​អ្នកមើលការខុសត្រូវ​ផ្សារ​ស្រុក​ភ្នំក្រវាញ មាន​ទីលំនៅ​ក្នុង​ទីរួមស្រុក​ភ្នំក្រវាញ​។​

 

​បើតាម​ការរៀបរាប់​ពី​ម្ចាស់ផ្ទះ​ជា​មន្ដ្រីនគរបាល​បាន​ឲ្យ​ដឹងថា ផ្ទះ​របស់គាត់​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ខាងលើ​មាន​ទំហំ ៥​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ថ្ម នៅ​ចម្ការ​ស្ថិត​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ប៉ុន្ដែ​ពុំបាន​នៅផ្ទះ​កើតហេតុ​នេះ​ទេ ដោយ​គាត់​ជួល​ទៅ​ឲ្យ​ប្ដី​ប្រពន្ធ​ស្គាល់គ្នា​ស្នាក់នៅ ប៉ុន្តែ​គ្រួសារ​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើនេះ ដូច​ជាមាន​អាថ៌កំបាំង​ដោយ​ពុំមាន​ប្រភព​ណាមួយ ឆ្លើយ​ប្រាប់​ពី​អត្ដ​សញ្ញាណ​ប្ដី​ប្រពន្ធ ជួល​ស្នាក់នៅ​នោះ​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​ការឆេះ​នេះ​ក៏​ពុំទាន់​ដឹង​មូលហេតុ​អ្វី ហើយ​ខូចខាត​សម្ភារៈ​អ្វី​ឲ្យ​ច្បាស់លាស់​នោះដែរ ដោយ​ស្ថិតក្នុង​ការស្រាវជ្រាវ​នៅឡើយ​។​

 

​បើតាម​ការសាកសួរ​ពី​សាក្សី​នៅ​ជុំវិញ​កន្លែងកើតហេតុ និង​នៅក្នុង​ស្រុក​ភ្នំក្រវាញ​លើកឡើង​ស្រដៀងៗ​គ្នា​ថា ការឆេះ​ខាងលើនេះ ត្រូវបាន​គេ​សង្ស័យ​បុរស​ជា​ប្ដី​ផឹកស្រា​ស្រវឹង​ជោគជាំ ហើយ​បាន​ដុត​តែម្តង ខណៈ​បុរស​សង្ស័យ​ខាងលើ អន់ចិត្ត​នឹង​ប្រពន្ធ​របស់ខ្លួន​រត់ចោល​កាលពីមុន​កើតហេតុ ដោយ​កន្លងមក​គេ​សង្កេតឃើញ​គ្រួសារ​ជួល​ផ្ទះ​គេ​ស្នាក់ នៅ ដើម្បី​រកស៊ី​ចិញ្ចឹមជីវិត​ខាងលើ ដូចជា​មិនសូវ​ចុះសម្រុង​នឹង​គ្នា​នោះឡើយ ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ស្ទើរតែ​រាល់ថ្ងៃ​៕

26-11-2015

 

Leave a Reply

(*) Required, Your email will not be published