លោក ហ៊ូ ប៊ុណ្ណា​រិ​ទ្ធ នាយប៉ុស្តិ៍​ឃុំ​ម៉ាក់​ប្រាង្គ កើត​ជំងឺខ្វាក់មាន់ ទើប​មើលមិនឃើញ ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន បានត្រឹមតែ ដើរ​ប្រមូល​លុយ​ដាក់​ខែ​

, , Leave a comment

​ខេត្តកំពត : ​តាម​សេចក្ដីរាយការណ៍​ថា សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង ត្រូវបាន​គេ​បើក​ឲ្យ​លេង​ជា​រៀងរាល់ថ្ងៃ​យ៉ាង​អនាធិបតេយ្យ នៅក្បែរ​ភូមិសាស្ត្រ​វត្ត​ស្នំ​ប្រាំពីរ ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​ខេត្តកំពត ដោយមាន​កិច្ច​អន្តរាគមន៍​ពី​សំណាក់​សមត្ថកិច្ច ក្រោមរូបភាព​ដាក់​ខែ​។ ជាងនេះទៅទៀត​គេ​ឃើញ​សន្តិសុខ​ប៉ុស្ដិ៍​ឈរ​យាម​ឲ្យ​វង់ល្បែង​ទាំងនោះ​ទៀតផង​។​

 

​ក្រុម​ប្រជាពលរដ្ឋ​កាលពីពេល​ថ្មីៗ​នេះ បាន​រិះគន់​សមត្ថកិច្ច​ស្រុក​ទឹកឈូ នៃ​ខេត្តកំពត​ថា បាន​អនុញ្ញាតិ​ឲ្យ​មាន​ល្បែងស៊ីសង​ដូចជា បញ្ជល់មាន់ អាប៉ោង បៀរ ឡូតូ កន្ទុយលេខ និង​យូគី​ជាដើម ដែល​ផ្ទុយ​ខុស​ធ្ងន់ធ្ងរ​ទៅនឹង​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

 

​ទាក់ទង​បញ្ហា​នេះ​លោក ហ៊ូ ប៊ុណ្ណា​រិ​ទ្ធ នាយប៉ុស្តិ៍​ឃុំ​ម៉ាក់​ប្រាង្គ មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​លោក​បាន​ចុច​បិទ​ទូរស័ព្ទ ពេល​អ្នកសារព័ត៌មាន​សុំ​សម្ភាស​ពី​រឿងនេះ​។ ចំណែក​លោក សំ អ៊ុក អធិការ​ស្រុក​ទឹកឈូ បាន​ថ្លែង​យ៉ាងខ្លី​តាម​ទូរស័ព្ទ​ថា បញ្ហា​នេះ​លោក​នឹង​សាកសួរ​មន្ត្រី​ថ្នាក់ក្រោម​របស់លោក​ឲ្យ​ច្បាស់លាស់​សិន​៕

26-11-2015

 

Leave a Reply

(*) Required, Your email will not be published