គិត​ម៉េច​ដែរ​..! បងប្អូន នៅពេលដែល​ឃើញ​ជនបរទេស​សម្អាត​ប្រទេស​យើង​នោះ​..!

, , Leave a comment

​រាជធានី​ភ្នំពេញ : ការរស់នៅ​ជាម​នុស្ស​ក្នុងសង្គម​ជាតិ​មួយ​មិនមែន​រស់នៅ​គ្រាន់តែ ដើម្បី​ជីវិត​របស់ខ្លួន​មួយ ហើយ​មិន​គិត​ចំពោះ​អ្នក​នៅ​ជុំវិញ ឬមួយ​ក៏​សង្គមជាតិ​ទេ​។ ប្រទេសជាតិ គឺជា​រឿង​ដែល​ចាំបាច់​ជាទីបំផុត​ក្នុងនាម​យើង​ជា​ពលរដ្ឋ​ម្នាក់ ថ្វីបើ​មិនបាន​ជួយ​អ្វី​បាន​ធំដុំ​ដល់​ប្រទេសជាតិ​របស់​យើង​ក៏ដោយ យើង​គួរ​គិតដល់​ចំណុច​មួយចំនួន ដែល​យើង​អាចធ្វើ​ទៅបាន​ដូចជា ការសម្អាត​ទីក្រុង ដើម្បី​អនាម័យ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ជាដើម​កុំ​ឲ្យ​ខ្មាស​ជនបរទេស​។​

 

​រូបភាព​ចំនួន​ពីរ​សន្លឹក​នេះ គឺ​ត្រូវបាន​គេ​បង្ហោះ​ចូល​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​កំពុងមាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​មហាជន​ចំពោះ​ទង្វើ​របស់​ជនបរទេស​ពីរ​នាក់​នេះ ដែល​បាន​ព្យាយាម​ដើរ​រើស​សំរាម​មួយកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​។​

 

​ប្រភព​ដែល​បានដឹង​រឿងនេះ​បាន​បញ្ជាក់ថា « នេះ​មិនមែនជា​អ្នក​រើស​អេតចាយ​លក់ ដើម្បី​ប្រា​ក់អី​ទេ តែដោយសារ​ពួកគាត់​ឃើញ​ទើសភ្នែក​ពេក ទើប​ពួកគាត់​ពីរ​នាក់​មិនដឹង​ជា​ប្តី​ប្រពន្ធ ឬ​មិត្តភក្តិ បាន​យក​ថង់​ពណ៌​ខ្មៅ​ជាច្រើន​ហើយក៏​ដើរ​រើស​សំរាម​ទាំងនេះ​ដើម្បី​យកទៅ​ចាក់ចោល​»​។​

 

​ទោះជា​យ៉ាងណា​ក្រោយ​ការ​ឃើញ​រឿង​បែបនេះ មហាជន​ខ្មែរ​ជាច្រើន ពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពិតជា​កោតសរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ទង្វើ​របស់​ជនបរទេស​ទាំងពីរ​រូបនេះ​។ លើសពីនេះ​ទៀត​ក៏មាន​មន្ត្រី​អាជ្ញាធរ​ជាច្រើន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ​ដើម្បី​សុខភាព​ពលរដ្ឋ​ទាំងអស់គ្នា​៕

05-02 05-01

 

Leave a Reply

(*) Required, Your email will not be published