បុរស​៦​ប្រភេទ បើ​មនុស្ស​ស្រី​ចង់​សុខ ត្រូវ​ជៀស​ឲ្យ​បាន​

, , Leave a comment

​គួរ​យល់ដឹង : មនុស្ស​ស្រី​ខ្មែរ​ភាគច្រើន​ឲ្យ​តែ​បាន​រៀបការ​ជាមួយ​បុរស​ណា​ម្នាក់​ហើយ នៅពេលដែល​បុរស​នោះ​ងាករេ​ប្រែចិត្ត ឬក៏​ធ្វើបាប​ផ្លូវចិត្ត​ក្តី ផ្លូវកាយ​ក្តី តែង​ទម្លាក់​រឿង​ទាំងនោះ​ទៅលើ​កម្មផល ដោយ​មិនបាន​គិតថា រឿង​ទាំងនោះ​ជួនកាល​មកពី​ខ្លួនឯង​ជ្រើសរើស​ខុស​។​

 

​កត្តា​មួយទៀត កើតឡើង ព្រោះតែ​អាពាហ៍ពិពាហ៍​ដោយ​ការផ្សំផ្គុំ​ពី​សំណាក់​ឪពុកម្តាយ ឬ​ចាប់បង្ខំ​ពី​អ្នកណាម្នាក់ ពួក​នារីៗ ដ៏​កំសត់​ទាំងនោះ​បានចាត់ទុក​ជីវិត​នេះ ជា​របស់​ឥត​ខ្លឹមសារ និង​តែង​បន្ទោស​ទៅលើ​កម្មផល​ដូចៗ​គ្នា​។ ទាំងនោះ​អាចជា​គំនិត​ត្រឹមត្រូវ ប៉ុន្តែ​នៅទីនេះ​ខ្ញុំ​សូម​ប្រាប់​ពី​លក្ខណៈ​បុរស​៦​ប្រភេទ ដែល​នារីៗ ទាំងឡាយ​ត្រូវតែ​ជៀស​ឲ្យ​ផុត បើ​ចង់​សុខ​ក្នុង​ឆាកជីវិត​។ បុរស​ទាំងនោះ​រួមមាន​…៖

 

១-​បុរស​ដែលមាន​ចរិត​ក្មេងស្ទាវ​
«​ចរិត​ក្មេងស្ទាវ​» មិនមែន​សម្ដៅលើ​បុរស​ក្មេងស្ទាវ​ទេ​។ បុរស​ប្រភេទ​នេះ ជា​បុរស​ដែល​ពុំមាន​ទំនួល​ខុសត្រូវ​ក្នុង​ឆាកជីវិត​របស់គេ​ទេ គេ​ស្គាល់​តែ​ការសប្បាយរីករាយ ហើយ​ជួនកាល​គេ​ជាម​នុស្ស​ដ៏​ឃោរឃៅ​ទៀតផង​។​

 

២-​បុរស​«​ញី​» (​បុរស​ដូច​ស្រី​)
​បុរស​ប្រភេទ​នេះ គេ​ស្រឡាញ់​តែ​ភាព​ហ៊ឺហារ តុបតែង​ខ្លួន​ស្អាតបាត និង​មាន​ចរិត​មានៈ ឆេវឆាវ តែ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ឡើយ​។ អាចមាន​ដែរ ១ ឬ​២ ក្នុងចំណោម ១០០០ ដែល​បុរស​ប្រភេទ​នេះ មាន​ឋានៈ​មុខមាត់​ក្នុងសង្គម​។​

 

៣-​បុរស​សម្ភារៈ​និយម​
​បុរស​ប្រភេទ​នេះ គេ​ឃើញ​មាន​ច្រើនណាស់​។ ជា​ប្រភេទ​បុរស​ដែល​ស្រឡាញ់​តែ​ការ​ឡូយឆាយ ចូលចិត្ត​ប្រើប្រាស់​របស់ទំនើបៗ មិនដែល​ខ្វល់ខ្វាយ​ពី​អារម្មណ៍​របស់​ដៃគូ​ខ្លួន​ឡើយ​។ មានន័យថា គេ​ជា​ប្រភេទ​បុរស​អាត្មានិយម «​អញ​ត្រូវ​ជានិច្ច​»​។​

 

៤-​បុរស «​ម៉ៅ​ស្វិត​»
​បាន​ដល់​បុរស​ដែល​កំណាញ់​ស្វិត បេះ​មិន​ចេញ​។ នារី​បាន​ភព​ប្រសព្វ​នឹង​បុរស​ប្រភេទ​នេះ ក្នុង​មួយជីវិត​របស់​នាង កុំ​សង្ឃឹមថា បាន​ស្លៀកពាក់ ឬ​តុបតែង​ខ្លួន​បានល្អៗ របស់​ថ្លៃៗ​ម្តង​ឲ្យ​សោះ​។​

 

៥-​បុរស​ទន់ជ្រាយ គ្មាន​ឆ​ន្ទះ​
​ពាក្យចាស់​ពោលថា ត្រូវ​ជ្រើសរើស​បុរស «​ដើមទ្រូង​៥​ហត្ថ​» ព្រោះ​បុរស​ពិតប្រាកដ គឺជា​បុរស​ដេ​លអាច​ទទួលខុសត្រូវ​លើ​វាសនា​អនាគត​ខ្លួនឯង និង​ដៃគូ​ជីវិត​របស់គេ ប៉ុន្តែ​សម្រាប់​ពួក​បុរស​ដែល​ទន់ជ្រាយ ងាករេ​ដូច​ចុងស្រល់​វិញ ច្បាស់​ណាស់​ថា គេ​នឹង​ធ្វើតាម​ការបញ្ជារ​រប​ស់​ម៉ែឪ​គេ បើសិនជា​មានទំនាស់​កើតឡើង​។​

 

៦-​បុរស​ទុព្វលភាព​នៃ​លិង្គ​
​និយាយ​ឲ្យ​ចំ គឺ​ប្រភេទ​បុរស​ដែល​មិនមាន​សមត្ថភាព​ផ្លូវភេទ ព្រោះ​បុរស​ប្រភេទ​នេះ ជាទូទៅ​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​ប្រើ​ហិង្សារ​ផ្នែក​ភេទ​… អ្នក​អាចជា​នារី​រងគ្រោះ ប្រសិនបើ​បាន​ជួប​បុរស​ប្រភេទ​នេះ​៕

26-11-2015

​ប្រែ​សម្រួល​៖ វី​គី​ស្នេហ៍​

 

Leave a Reply

(*) Required, Your email will not be published