កូន​ខ្មែរ​គួរស្វែងយល់​ពី​វិធី​បុក​អំបុក ដាល់អំបុក​

, , Leave a comment

25-11-2015 (1)

25-11-2015

​រាជធានី​ភ្នំពេញ : ខ្យល់​រំហើយ​នា​ខែវិច្ឆិកា ជា​រដូវ​ជិត​ឈានចូល​មកដល់​នូវ​ការ​ច្រូតកាត់ ហើយ​វា​ក៏​ជា​ពេលវេលា​ជិត​មកដល់​នូវ​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សែន​ព្រះ​ខែ និង​អកអំបុក​ផងដែរ​នោះ វត្តមាន​អំបុក​ក៏​ចាប់ផ្ដើម​មាន នៅតាម​ស្រុកភូមិ​នីមួយៗ មិន​ថា​នៅ​ខេត្ត​ឬ​ក្រុង​ឡើយ​។​

 

​បើតាម​ចាស់​បុរាណ​ដែល​តែងតែ​ប្រារព្ធ​ពិធី​អកអំបុក នាឱកាស​ថ្ងៃបុណ្យ​ប្រពៃណីជាតិ​ខាងលើ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ជាពិសេស​ភូមិករ​នៅឯ​ស្រុក​ស្រែចំការ និយម​ដាល់អំបុក​ទុក​បរិភោគ ជាមួយ​ទឹកដូង និង​ចេកទុំ ព្រមទាំង​ធ្វើជា​បង្អែម​ផ្សេងៗ ដូចជា​នំ​អំបុក​ជាដើម​។​

 

​វិធីសាស្ត្រ​នៃ​ការ​ដាល់អំបុក ហាក់​មាន​ភាពសាំញ៉ាំ​បន្តិច​មែន ប៉ុន្តែ​វា​គឺ​វិធី​កែច្នៃ​ស្រូវដំណើប ឬ​ស្រូវ​ខ្សាយ ក្រោយពី​បាន​ច្រូត​បោក​បែន​រួច ឲ្យ​មាន​រសជាតិ​ឆ្ងាញ់ និង ក្លិនក្រអូប​សាយ ដោយ​លីង​នឹង​អំបែង​ឆ្នាំងដី ឬ​ក្អម ដាក់​ភ្លើង​ក្ដៅ​ល្មម ដើម្បី​ឲ្យ​ឆ្អិន​បែក​សំបក​ទើប​ទៅបុក​ក្នុង​ត្បាល់​។ បន្ទាប់​ទើប​គេ​យក​វា​ទៅ​អុំ​រែង យក​កម្ទេចកំទី​ចេញ​ឲ្យ​ស្អាត ហើយ​ទុក​តែ​អង្ករ​អំបុក ដែល​ទើបតែ​លីង​ក្ដៅៗ​នោះ​ដោយឡែក និង​រក្សា​វា​ក្នុង​តៅ ឬ​ល្អី ទុក​បរិភោគ ព្រមទាំង​ចែក​ញាតិ​ជិតខាង បាន​គ្រាន់​ពិសា​ជួបជុំគ្នា​នៅ​ទំនេរ​ដៃ ពី​ការងារ​ស្រែចំការ ជាពិសេស​ក្នុងឱកាស​បុណ្យអុំទូក​នេះ​តែម្ដង​។​

 

​ដោយឡែក​បច្ចុប្បន្ននេះ ប្រជាជន​មួយចំនួន បាន​ផ្លាស់ប្ដូរ​ការបុក​អំបុក ដោយ​ប្រើ​ត្បាល់ក្ដឿង​ប្រើ​ដោយ​ជើង​ជាន់ ជាជាង​ប្រើ​ត្បាល់បុក​ដោយ​ដៃ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ការបុក​អំបុក ដោយ​ប្រើ​ត្បាល់បុក​ដោយ​ដៃ​នៅតែ​ល្អ​ជាង ព្រោះ​វាទ​ទួល​សមិទ្ធផល និង គុណ​ភាពល្អ​គាប់ប្រសើរ​ជាង​ត្បាល់ក្ដឿង​៕

11215117_463737060499279_5081138041137760232_n

 

 

Leave a Reply

(*) Required, Your email will not be published