ដើមត្នោត​មាន​ទីផ្សារ ត្រូវ​ឈ្មួញ​វៀតណាម សហការ​ជាមួយ​មន្ត្រី​ខ្មែរ ប្រមូល​ទិញ សមត្ថកិច្ច​មូលដ្ឋាន បាន​ត្រឹម​ឆ្លើយ​ដាក់គ្នា​

, , Leave a comment

​ខេត្តស្វាយរៀង :  ដើមត្នោត ចាត់ទុកជា​រុក្ខជាតិ​និមិត្តរូប​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។ ថ្មីៗ​នេះ​ដើមត្នោត​រាប់រយ​ដើម​ត្រូវបាន​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ស្រុក​រមាសហែក​យកទៅលក់​ប្រទេស​វៀតណាម សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​អើពើ​បន្តិច​សោះឡើយ​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាស្រុក​រមាសហែក​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹងថា ករណី​ឈ្មួញ​វៀតណាម​មក​គាស់​ដើមត្នោត​នេះ គឺ​អស់​រយៈពេល​ជាង​មួយខែ​មក ហើយដោយ​នៅ​ចំណុច​ទួល​យាយ​ជរ ស្ថិតនៅ ភូមិ​បែក​ចាន ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក ក្នុងតម្លៃ​៤០០០០(​បួន​ម៉ឺន​)​រៀល​ក្នុង​មួយ​ដើម ដែល​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ​យកទៅលក់​ឈ្មួញ​វៀតណាម​ក្នុង​មួយ​ដើម​ដែល​ប្រវែង​៥​ទៅ​៦​ម៉ែត្រ​តម្លៃ​២០០​ដុល្លារ​អាមេរិក​។ ចំពោះ​អ្នករត់​ការដែល​នាំ​ឈ្មួញ​វៀតណាម​មក​ទិញ​គឺជា​មន្ត្រី​យោធា​ការពារ ព្រំដែន​ក្នុង​វរ​:​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០១​ម្នាក់ ជា​អ្នកចាត់ចែង​រត់ការ​ហើយ​មន្ត្រី​រូបនោះ​បាន​អះអាងថា បង់លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ទាំងអស់​ក្នុង​ដើមត្នោត​មួយ​ដើម​តំលៃ​៣០​ដុល្លារ​ឯណោះ​។​

 

​បើតាម​អ្នក​ប្រជាពលរដ្ឋ​ស្រុក​រមាសហែក​បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​ឈ្មួញ​វៀតណាម ចូលមក​ទិញ​ដើម​រាំងភ្នំ រាំង​ទឹក ដើម​ជ្រៃ ដើម​ពោធិ៍ ឥឡូវ​ដល់​ដើ​ត​ត្នោត​ទៀត​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំ​នប់​នោះ បានធ្វើការ​សំណូមពរ​ដល់​សមត្ថកិច្ច​ដែល​ពាក់​ព​ន្ធ័​មេត្តា​ទប់ស្កាត់​ជាបន្ទាន់ បើ​ពុំ​នោះទេ​ដើមត្នោត​ស្រុក​ខ្មែរ និង​ត្រូវ​ឈ្មួញ​វៀតណាម​ទិញ​យកទៅ​ដាំ​អស់​ជាក់​ជា​មិន​ពុំខាន​។​

 

​ពាក់​ព​ន្ធ័​ករណី​ខាងលើនេះ​លោក​អភិបាលស្រុក​រមាសហែក បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា ពិត​ជាមាន​ឈ្មួញ​វៀតណាម​ចូលមក​ទិញ​ដើមត្នោត​នៅ​ស្រុក​រមាសហែក​មែន​កាលពី​ខែ​មុន តែ​លោក​បាន​ឲ្យ​មន្ត្រី​នគ​បាល​ចុះបង្ក្រាប​ហើយ​ដែរ​។ ចំពោះ​វៀតណាម​ចូលមក​គាស់​ដើមត្នោត នៅ​ភូមិ​បែក​ចាន​ឃុំ​អង្គ​ប្រស្រែ  ស្រុក​រមាសហែក​នោះ គឺ​លោក​មិនបាន​ដឹង​ទេ​ប៉ុន្តែ​ចាំ​លោក​ឲ្យ​សមត្ថកិច្ច នគ​បាល​ចុះទៅ​ពិនិត្យមើល​។ ចំណែក​អធិការ​នគ​បាល​ស្រុក​រមាសហែក​បានបញ្ជាក់​ថា លោក​នឹង​ចាត់​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គ​ប្រស្រែ​ចុះទៅ​បង្ក្រាប និង​ចាប់​អេ​ស្កា​វទ​រ័​ដែល​ក្រុម​ឈ្មួញ​គាស់​ដើមត្នោត​នោះ​ហើយ​៕

25-11-2015 25-11-2015 (1) 25-11-2015 (2) 25-11-2015 (3) 25-11-2015 (4)

 

Leave a Reply

(*) Required, Your email will not be published