គួរ​បន្ទោស​អ្នកណា​!

, , Leave a comment

 

25-11-2015 (1)25-11-2015  

​រាជធានី​ភ្នំពេញ : គឺ​ទីក្រុង​ដ៏​ឆើតឆាយ​ដែលមាន​មនុស្សម្នា​រស់នៅ​កកកុញ និង​សម្បូរ​ទៅដោយ​កន្លែង​កម្សាន្ត​ស្រស់ស្អាត ព្រមទាំង​ភោជនីយដ្ឋាន​ដែលមាន​រសជាតិ​អាហារ​ឆ្ងាញ់ៗ គឺជា​ឋានសួគ៌​លោកិយ​របស់​មនុស្ស​គ្រប់ៗ​រូប​។ ដោយឡែក​ភាពល្អ ស្រស់ត្រកាល​ទាំងអស់នេះ មិនអាច​លាក់បាំង​នូវ​ទិដ្ឋភាព​មួយផ្នែក​តូច​ដែល​មនុស្ស​ស្ទើរតែ​គ្រប់គ្នា តែងតែ​មិនបាន​យក​ភ្នែក​ទៅ​ក្រឡេកមើល​មនុស្ស​មួយចំនួន​តូច​ដែល​កំពុង​ប្រើប្រាស់​ជីវិត​ក្រាញ់ននៀល ដើម្បី​រស់នៅ​ទីក្រុង​ដ៏​ធំ​នេះ​។​

 

​ជាក់ស្តែង​ដូច​ក្នុង​រូបភាព​នេះ​ស្រាប់​បាន​បង្ហាញថា គ្រប់​ទីកន្លែង​ដែលមាន​ការសប្បាយ​និង​អាហារ​ឆ្ងាញ់ៗ តែងតែមាន​មនុស្ស​មួយក្រុម​តូច​ដែល​ពួកគាត់​ជា​អ្នក​រស់នៅក្នុង​ទីក្រុង​ដែរនោះ​។ រូបភាព​ប៉ុន្មាន​សន្លឹក​នេះ បានបង្ហាញ​ពី​ជីវិត​របស់​ស្ត្រី​ម្នាក់ និង​ក្មេងប្រុស ដែល​កំពុង​ហិតកាវ ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ធ្វើការ​ចែករំលែក ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​។ ខណៈដែល​រដ្ឋាភិបាលរ​បស់​ប្រទេស​កម្ពុជា ពុំ​សូវ​មាន​សេវា​ជួយ​គាំពារ ដល់​កូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ និង​កូន​ប្រជាពលរដ្ឋ ដែល​ឪពុកម្តាយ​របស់​ពួកគេ បាន​ស្លាប់ចោល​ឡើយ ធ្វើ​ឲ្យ​ពួកគេ ប្រឹង​ត្រដររស់​នៅតាម​សមា​ជី​វោ ខ្លួន​ទីពឹង​ខ្លួន ដែល​ធ្វើ​ឲ្យ​ពួកគេ ងាយ​នឹង​ទទួលរង​គ្រោះ ដោយសារ​អំពើ​អបាយមុខ​ផ្សេងៗ​៕

25-11-2015 (2)

 

 

Leave a Reply

(*) Required, Your email will not be published