ព្រោះតែ​ស្រា កូន​អកតញ្ញូ ចិត្តឫស្យា វាយ​ក្បាល​ឪពុក​បង្កើត​ហូរឈាម​ដាប​ពេញ​ខ្លួន​

, , Leave a comment

​ខេត្តពោធិ៍សាត់ : កូន​អកតញ្ញូ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយពេល​ស្រវឹងស្រា ប្រើ​ហិង្សា​លើ​ឪពុក និង​អ្នកជិតខាង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុងភូមិ​កណ្ដៀង ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​

 

​ប្រភព​ព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ម៉ៅ ភា​រិ​ទ្ធ អាយុ​២៤​ឆ្នាំ ត្រូវជា​កូនបង្កើត​ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ ម៉ៅ សារុន អាយុ​៥៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

 

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ​ជា​ឪពុក រួមទាំង​មនុស្ស​៥​ទៅ​៦​នាក់ ដាក់​តុ​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​។ ពេលដែល​ផឹកស៊ី​គ្នីគ្នា​ទៅផ្ទះ​អស់ហើយ​នៅសល់តែ​ឪពុក និង​កូន​រួមជាមួយ​នឹង​អ្នក​នៅក្បែរ​ផ្ទះ មិត្ត​បុរស​ជា​ឪពុក​ម្នាក់ទៀត​ប៉ុណ្ណោះ​។ ពេលនោះ​ជនរងគ្រោះ​ជា​ឪពុក​បង្កើត​នោះ​ប្រើ​ជនសង្ស័យ​ជា​កូន​ឲ្យ​ទៅយក​ឆ្នាំង​សាក​ទូរស័ព្ទ​នៅលើផ្ទះ​មក​សាក​ថ្ម​ទូរស័ព្ទ​ជិតបង្កើយ​សោះ ក៏​កូន​តិរច្ឆាន​នោះ​មិន​ទៅ ហើយ​តមាត់​ប្រើ​ឪពុក​ខ្លួនឯង​វិញ​បង្កើតជា​ជម្លោះ​ឈ្លោះ​គ្នា ដោយសារ​ជាតិ​ស្រា​ស្រវឹង​ខ្លះ​ផង ហើយ​កូន​តិរច្ឆាន​ម្នាក់នេះ​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង ក៏​លើក​តុ​កៅអី​ដែល​ខ្លួន​អង្គុយ​ផឹក​នោះ សំពង​ក្បាល​ឪពុក​ខ្លួនឯង មួយ​ទំហឹង​បណ្ដាល​ឲ្យ​បុរស​ជា​ឪពុក​រងរបួស​កណ្ដាល​ក្បាល​រយះ​ហូរឈាម​ស្រោច​ខ្លួន និង​ដៃ​ម្ខាង​ដែល​រង​នោះ​ទប់​មិន​ឈ្នះ​ក៏មាន​របួស រួមទាំង​បុរស​ម្នាក់ទៀត​នៅក្បែរនោះ​ស្ទុះ​ទៅ​ជួយ និង​រង​ជំនួស​ក៏ត្រូវ​រងរបួស​ផងដែរ​។​

 

​ក្រោយ​កើតហេតុ​ពេលដែល​នគរបាល​ទទួល​បណ្ដឹង​គ្រួសារ​រងគ្រោះ​ទៅ​ចាប់ខ្លួន​ភ្លាមៗ និង​យកទៅ​ឃុំ​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​នីតិវិធី​៕

25-11-2015

 

Leave a Reply

(*) Required, Your email will not be published