រាជធានីភ្នំពេញ : យ៉ាងហោចណាស់លំនៅឋានពលរដ្ឋ៨ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរគ្មានសល់កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅម្តុំផ្លូវរថភ្លើង ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួកគោក រាជធានីភ្នំពេញ។ អគ្គិភ័យដែលមិនដឹងថាផ្តើមចេញមកពីមូលហេតុអ្វីនេះបានរលត់ទៅ វិញនៅវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃដដែល ក្រោយពីមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច អាជ្ញាធរ និងរថយន្តពន្លត់អគ្គិភ័យ ជាង១០គ្រឿង។
ប្រភពពីមន្ត្រីនគរបាលខណ្ឌទួលគោកបានបញ្ជាក់ថា ផ្ទះទំហំតូចៗ ពី៧ទៅ៨ខ្នង ត្រូវភ្លើងឆាបឆេះ បូករួមទាំងទ្រព្យសម្បត្តិមួយចំនួនផងដែរ។ នៅពេលកើតមានអគ្គិភ័យ រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់អស់ រយៈពេលប្រមាណ១ម៉ោងទើបរលត់។ មន្ត្រីនរបាលរូបនោះបានឲ្យដឹងទៀតថា ផ្ទះធ្វើពីឈើប្រក់ស័ង្កសីដែលសង់ជាប់គ្នាចំនួន១៥ខ្នង ជាសំណង់មិនរៀបរយត្រូវភ្លើងឆេះអស់គ្មានសល់ រូមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ ។ នៅក្នុងហេតុការណ៍នេះដែរពុំបណ្តាលអោយមនុស្សរងរបួសឡើយ៕