ពេជ្រ សូ​រីតា ​ដឹក​ដៃ​​មន្ដ្រី​ប៉ូលីស​ចូល​រោងការ​

, , Leave a comment

25-11-2015

25-11-2015 (1)

​រាជធានី​ភ្នំពេញ : កញ្ញា ពេជ្រ សូ​រីតា ជា​តារា​សម្ដែង​ដែល​បាន​ចាប់​អាជីព​សិល្បៈ​ដំបូង​តាមរយៈ​ការចូល​ប្រឡង កញ្ញាឯក ប្រ៊ី​ដ​ស្ដុ​ន ឆ្នាំ​២០១៣ ដោយពេល​នោះ​នាង​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​។ បន្ទាប់មក​នាង​ក៏​ទទួលបាន​ការងារ​សិល្បៈ​សម្ដែង​ជាច្រើន ដូចជា​ថត ខារ៉ាអូខេ និង​ភាពយន្ដ​។​

 

​កាលពីដើមឆ្នាំ​២០១៥​កន្លងទៅនេះ​នាង​បាន​សម្ដែង​នៅក្នុង​រឿង “​ព្រះ​ធិ​ន​វង្ស​នាង​ពៅ​” ដែល​នាង​សម្ដែង​ជា​កូនស្រី​របស់​ស្ដេច​ក្នុងចំណោម​កូនស្រី​ទាំង​៧​នាក់​។ រឿងនេះ​បាន​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ចាប់ពីពេលនោះ​មក​លេច​ឮដំណឹង​ថា តារា​សម្ដែង​រូបនេះ​បាន​ដកខ្លួន​ចេញ ព្រោះ​តែមាន​គំនាប​ពី​គូរ​ស្នេហ៍​របស់​នាង​មិនអោយ​បន្ដ​អាជីព​សិល្បៈ​។ ចាប់ពីពេលនោះ​មក​គេ​ក៏​ខាន​ឃើញ​វត្ដ​មាន​តារា​សម្ដែង​រូបនេះ​បន្ដ​អាជីព​មួយ នេះ​បន្ដ សូម្បីតែ​កម្មវិធី​ផ្សេងៗ​របស់​អ្នកសិល្បៈ​ក៏​នាង​មិនសូវ​ចេញមុខ​ដែរ​។​

 

​កញ្ញា ពេជ្រ សូ​រីតា បាន​បញ្ជាក់ថា ការផ្អាក​ពី​អាជីព​សិល្បៈ​គ្មាន​នរណា​ហាមឃាត់​នាង​ឡើយ​។ នាង​ឈប់សម្រាក​ដោយសារ​តែមាន​ការងារ​រវល់​ផ្ទាល់ខ្លួន គឺ​នាង​ចង់​រៀបចំ​មុខរបរ​រកស៊ី​បន្ថែម​ក្រៅពី​អាជីព​សិល្បៈ​។ ម្យ៉ាង​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ​នាង​ក៏ត្រូវ​ចូល​រោងការ​ផង ដូច្នេះ​នាង​ចង់​សំងំ​នៅផ្ទះ​ថែរក្សា​ខ្លួន​អោយបាន​ស្អាត​បន្ដិច ព្រោះ​កន្លងមក​នាង​មានការ​នឿយហត់​ដោយសារ​ត្រូវ​ឡើង​ចុះទៅ​ថៃ​ទៅ​មើល ការរកស៊ី​របស់គេ​។​

 

​ជុំវិញ​ចំណង​ស្នេហ៍​ដែល​ឈានដល់​ការដឹក​ដៃ​គ្នា​ចូល​រោងការ​នោះ ត្រូវបាន សូ​រីតា បញ្ជាក់ថា នាង និង​មន្ដ្រី​ប៉ូលីស​ដែលជា​អនាគត​ស្វាមី​នាង គឺ​បាន​ស្គាល់គ្នា​មកជា​យូរហើយ នាង​នៅ​លាក់លៀម​មិន​ហ៊ាន​បង្ហាញ​ដល់​ទស្សនិកជន ព្រោះ​វា​មិនទាន់​ដល់ពេល​ម្យ៉ាង​ម្នាក់ៗ​កំពុងតែ​សិក្សា​ចិ​ត្ដ​គ្នា​។ ពេជ្រ សូ​រីតា បន្ដថា ខ្ញុំ​សម្រេច​ចិ​ត្ដ​រៀបការ​ជាមួយ​គាត់ ព្រោះ​គាត់​ជា​មនុស្ស​មាន​ចិ​ត្ដ​ទូលាយ​ផ្ដល់​តម្លៃ​ឲ្យ​ខ្ញុំ​ច្រើន​។ លើសពីនេះ​គាត់​ជា​មនុស្ស​ដែលមាន​ទំនួល​ខុសត្រូវ ចេះ​រៀបចំ​គ្រួ​សារបាន​យ៉ាង​ល្អ​៕

25-11-2015 (2)

 

 

Leave a Reply

(*) Required, Your email will not be published