មាណព​កម្សត់​ស្លាប់​ក្នុង​រោងល្ខោន​

, , Leave a comment

​ខេត្តកំពង់ស្ពឺ : ខណៈដែល​កំពុង​សម្តែង តួ​សិល្បៈ​ល្ខោនបាសាក់​ម្នាក់​បាន​ខ្យល់គរ​ស្លាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ផូ កំសត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ក្រាយ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ជា​សមាជិក​ក្នុង​វង់​ល្ខោនបាសាក់ ចំរើន គ​ន្ធា ស្រុក​បាទី ខេត្តតាកែវ ដែល​បានមក​សម្ដែង​ក្នុង​កម្មវិធី​បុណ្យ​កឋិនទាន​នៅក្នុង​វត្ត​បន្ទាយ​រកា ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

 

​ប្រភព​បន្តថា ពេល​កំពុងតែ​សម្ដែង​នោះ ជនរងគ្រោះ​បាន​ខ្យល់គរ និង​គាំងបេះដូង​ស្លាប់ នៅលើ​រោងល្ខោន​ភ្លាមៗ​តែម្ដង​៕

24-11-2015

 

Leave a Reply

(*) Required, Your email will not be published