ក្រុមហ៊ុន​ហង្ស​មាស​ទម្លាយ​កិច្ចសន្យា​ជា​សាធារណៈ​រវាង​ក្រុមហ៊ុន និង​លោក ម៉ៅ ហា​ជី

, , Leave a comment

24-11-2015

រាជធានី​ភ្នំពេញ : ភាព​តានតឹង​រវាង​ក្រុមហ៊ុន​ហង្ស​មាស​ជា​អ្នករៀបចំ​ឲ្យ​មានការ​ប្រឡង​ចម្រៀង​នៅក្នុង​កម្មវិធី Cambodian Idol និង​លោក ម៉ៅ ហា​ជី ដែល​បាន​ទៅ​ចុះ​កុងត្រា​ជាមួយនឹង​ផលិតកម្ម​ថោ​ន និង​ត្រូវបាន​ក្រុមហ៊ុន​ហង្ស​មាស​អះអាងថា ធ្វើឡើង​ដោយ​លួចលាក់​ពុំមាន​បានផ្ដល់​ដំណឹង​ជាមុន​នេះ កំពុង​ក្លាយទៅជា​ប្រធានបទ​ក្ដៅ​សម្រាប់​អ្នក​ពេញនិយម​កម្មវិធី Cambodian Idol​។ លើសពីនេះ​ទៀត​ក្រុមហ៊ុន ហង្ស​មាស ក៏បាន​ព្រមាន​ធ្ងន់ៗ​ថា នឹង​ចាត់វិធានការ​លើ​លោក ម៉ៅ ហា​ជី ទៅតាម​នីតិវិធី​ច្បាប់​។​

 

​យ៉ាងណាក៏ដោយ​បើតាម​សំដី​របស់លោក មាស ឫទ្ធី អគ្គនាយករង​ស្ថានីយទូរទស្សន៍​ហង្ស​មាស​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា រហូត​មល​ទល់​ពេលនេះ លោក ម៉ៅ ហា​ជី មិនទាន់បាន​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​នោះទេ លើសពីនេះ​ទៀត​ថែមទាំង​បិទ​ទូរស័ព្ទ​ទៀតផង​។​

 

​ក្រោយពី​ភាពចម្រូងចម្រាស​របស់​ក្រុមហ៊ុន​ហង្ស​មាស និង​អតីត​បេក្ខជន​ប្រឡង​ចម្រៀង​នៅក្នុង​កម្ម​វិ ធី ខេ​ម​បូ​ដៀ​ន​អាយ​ដុល (Cambodian Idol ) បាន​ផ្ទុះឡើង​បែបនេះ និង​ត្រូវបាន​ក្រុមហ៊ុន​មួយ​នេះ​អះអាងថា លោក ម៉ៅ ហា​ជី មិន​ព្រម​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​រួចមក នៅ​រសៀល​ថ្ងៃទី ២៣ វិច្ឆិកា នេះដែរ ក្រុមហ៊ុន​មួយ​នេះ​បា ន​ទម្លាយ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន និង​លោក ម៉ៅ ហា​ជី ជា​សាធារណៈ​៕

23-15

23-16

23-17

23-18

23-19

23-20

 

 

Leave a Reply

(*) Required, Your email will not be published