ប្រើ​ស័ក្តិ​៤​លើ​ស្មា មន្ត្រី​យោធា បង្កបញ្ហា​ទាញ​កាំភ្លើង​បាញ់រះ បង្ហាញ​និស្ស័យ​

, , Leave a comment

​ខេត្តបាត់ដំបង : បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤ បាន​សាង​ហេតុការណ៍​ភ្ញាក់ផ្អើល ដោយ​ទាញ​កាំភ្លើង​បាញ់​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​មួយកន្លែង​យីហោ «​ព្រី​ន​សេស​» កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​បើតាម​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនបង្ក​ដែល​បាញ់បោះ​ស៊េរី​មានឈ្មោះ រ័ត្ន សេរី​បញ្ញា អាយុ​៣៥​ឆ្នាំ មាន​តួនាទី​ជា​ទាហាន​ស័ក្តិ​៤ នៅ​ទី​បញ្ជារ​ការឯកភាព​ក​ង​រថ​គ្រោះ​ឈរជើង​នៅ​ចំណុច​ភ្នំ​តូច ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

 

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ពេល​កំពុង​ច្រៀង​ខារ៉ាអូខេ​នោះ​ជន​ទំនើង​បាន​បាញ់​ចំនួន​១​គ្រាប់ ទៅនឹង​ជញ្ជាំង ខារ៉ាអូខេ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​គេ​យក​លេស​ថា ដោយសារតែ​បាត់​ទូរស័ព្ទដៃ​ម៉ាក ១​គ្រឿង ម៉ាក Iphone5 នៅក្នុង​បន្ទប់​នេះ​។​

 

​ក្រោយពី​ទទួលបាន ពាក្យបណ្ដឹង ពី​ករណី​ផ្ទុះអាវុធ​នេះ កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានចេញ​ប្រតិបត្តិការ ចុះទៅ​ឃាត់ខ្លួន​ជនបង្ក ពេលដែល​កំពុង​ច្រៀង មាន​គ្នា​ចំនួន ៣​នាក់ នៅក្នុង​បន្ទប់​ខារ៉ាអូខេ «​ព្រី​ន​សេស​» ប៉ុន្តែ ២​នាក់​ទៀត មិនមាន​ពាក់ព័ន្ធ​នោះទេ​។

 

​គួរ​បញ្ជាក់ថា ប្រមាណ ៤​ថ្ងៃមុន ជននេះ​ត្រូវបាន សមត្ថកិច្ច នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត ឃាត់ខ្លួន​ម្ដង​ហើយ ដោយសារ​រឿង ដក​អាវុធ​កំញើញ​លេង នៅក្នុង​បន្ទប់​ខារ៉ាអូខេ ដដែល​នេះ  ហើយ​ពេលនោះ សមត្ថកិច្ច បាន​យកមក​ធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា ហើយក៏​ប្រគល់​អាវុធ ឲ្យ​ត្រឡប់​ទៅវិញ​។ ក្រោយមក ស្រាប់តែ​មានការ​ផ្ទុះអាវុធ ទើប​កម្លាំង​ចុះទៅ​ឃាត់ខ្លួន ហើយ យកទៅ​សាកសួរ នៅ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕

117

 

Leave a Reply

(*) Required, Your email will not be published