ល្បួង​នាង​ផឹកស្រា ដល់​ឡើង​តណ្ហា​ចាប់​នាង​រំលោភ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង : បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​រលាប្អៀរ​ឃាត់ខ្លួន បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​រងគ្រោះ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​នារី​ម្នាក់​ដែលមាន​សតិ​មិនសូវ​ល្អ​។ ករណី​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ ណៃ ធឿន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែកឯ​នារី​រងគ្រោះរ​ស់ នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ផឹកស៊ី ផ្ទះ​របស់​នារី​រងគ្រោះ​ដោយមាន​គ្នា​៤​ទៅ​៥​នាក់ ដោយ​ស្គាល់​ឪពុក​នារី​រងគ្រោះ លុះដល់​ផឹកស៊ី​ស្រវឹង រហូតដល់​យប់​វេលា​ម៉ោង​ប្រមាណ​ជាង​២១ ឪពុក​នារី​រងគ្រោះ​បាន​ជូន​មិត្តភក្តិ ដែល​ផឹក​ទៅផ្ទះ ហើយ​នៅសល់​ជនសង្ស័យ ជាមួយនិង​នារី​រងគ្រោះ​ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​បាន​ល្បួង​នារី​រងគ្រោះ​ទៅ​ជើងភ្នំ​ក្រោយ​ផ្ទះ​ដោយ​ប្រាប់ថា ឲ្យ​ជូនទៅ​យកលុយ​គេ​នៅ​ទីនោះ ហើយ​ជនសង្ស័យ​បាន​ចាប់ដៃ​យកទៅ​រូ​ច​បានធ្វើ​ស​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​តែម្តង។​

 

​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​មិនបាន​ឆ្លើយ​ការពិត​ប្រាប់​សមត្ថកិច្ច​នោះ ទេ ដោយ​ប្រាប់ថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ​។ ប៉ុន្តែ​តាម​ការពិនិត្យ​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​សន្និដ្ឋានថា ជនសង្ស័យ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ពិតប្រាកដ​មែន​។​

 

​ករណី​រឿងហេតុ ប្រុស​ប្រកែក ស្រី​ប្រកាន់​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

24-11-2015

 

Leave a Reply

(*) Required, Your email will not be published