មនុស្ស​ដែល​ឆ្លាត គឺជា​មនុស្ស​ដែលមាន​ក្តី​ស្រ​ម៉ៃ​ខ្ពស់ ហើយ​ព្យាយាម​ចាប់យក​ក្តី​ស្រ​ម៉ៃ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ការរស់នៅ​ក្នុងសង្គម​មួយ​ពិតណាស់ថា ត្រូវការ​រស់នៅ​ដោយ​ភាពសុខសាន្ត និង​សុខ​សប្បាយ មានទ្រព្យ​សម​ត្ប​ត្តិ​ល្មម​អាច​រស់​នៅបាន​សុខ​ស្រួល ប៉ុន្តែ​ចូរ​ចងចាំ​ថា ទ្រព្យ​សម​ត្ប​ត្តិ​ទាំងនោះ​នឹងមិន​កើត មាន​ឡើងដល់​មនុស្ស​ដែល​ដេក​ចាំតែ​ព្រេងវាសនា ដោយ​ខ្វះ​ការប្រឹងប្រែង​រក​នោះទេ​។ កើត​មកជា​មនុ​ស្សមាន​ជីវិត​ដូច​គេ​ដូច​ឯង ថ្វីបើ​ស្ថិតក្នុង​ជីវភាព​ក្រីក្រ​យ៉ាងណាក៏ដោយ អ្នក​អាច​នឹង​ជោគជ័យ​បាន​ឲ្យ​តែមាន​ការព្យាយាម​ក្នុង​ចិត្ត​។ តែបើ​ការព្យាយាម​នោះ​ប្រឹង​ធ្វើ​បានតែ​១​ថ្ងៃ ១​សប្ដាហ៍ ១​ខែ ឬមួយ​ឆ្នាំ អ្នក​គិតថា នឹង​ជោគជ័យ​នោះ​ក៏​មិនអាច​ទៅរួច​នោះដែរ ដើម្បី​ជោគជ័យ​ចំពោះ​ឆាកជីវិត​របស់​អ្នក​បាន អ្នក​ត្រូវតែ​យក​ការព្យាយាម​មក​ដាក់​ក្នុង​ចិត្ត​របស់​អ្នក​លុះ​គ្រា​ចុងក្រោយ​។​

 

​លោកអ្នក​ដែលជា​ប្រិយមិត្ត​អ្នកអាន​បានឃើញ​រូបភាព​មួយ​សន្លឹក​នេះហើយ​មែន​ទេ​? រូបភាព​នេះ កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅលើ​ពិភពលោក​។ គេ​បាន​បង្ហោះ​រូបគាត់ ហើយ​នាំគ្នា​ចែករំលែក​ពីមួយ​ទៅមួយ​រាប់ម៉ឺន​នាក់​ឯណោះ ដោយសារតែ​មហាជន​បានឃើញ​ពី​ការតស៊ូ​ក្នុង​ឆាក​ជិវិត​របស់គាត់ ទោះជា​ស្ថិតក្នុង​កាលៈទេសៈ​ពិការ អវៈយវៈ​ក៏ដោយ​តែ​នៅតែ​មិន​បោះបង់​ក្តីសង្ឃឹម ដើម្បី​រស់នៅ​បានជា​មនុ​ស្ស​ដូច​គេ​ដូច​ឯង ចុះ​ទម្រាំ​លោកអ្នក ដែលមាន​កាយសម្បទា​គ្រប់គ្រាន់ គ្រាន់តែ​លំបាក​បន្តិចបន្តួច​មាន​អ្វីដែល​ត្រូវ​ត្អូញត្អែរ ហើយ​ចោទ​លើ​ព្រេងវាសនា​នោះ អ្នក​គួរតែ​ប្រឹងប្រែង​រស់​ដោយ​ខ្លួនឯង​។​

 

​ចូរ​ចងចាំ​ថា មនុស្ស​ដែល​ឆ្លាត គឺជា​មនុស្ស​ម្នាក់​ដែលមាន​ក្តី​ស្រ​ម៉ៃ​ខ្ពស់ ហើយ​តស៊ូ​ព្យាយាម​ចាប់យក​ក្តី​ស្រ​ម៉ៃ​ដែល​អ្នកមាន​ឲ្យ​បាន ទោះជា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ តស៊ូ​ដល់​គ្រា​ចុងក្រោយ​៕

News

 

Leave a Reply

(*) Required, Your email will not be published