ខ្លោចចិត្ត​ទេ​ពេល​ឃើញបែបនេះ​?

, , Leave a comment

9-15

​រាជធានី​ភ្នំពេញ : នរណា​ខ្លះ​ដែល​មិនត្រូវ​ការ ការរស់នៅ​ដោយ​សុខ​ស្រួល នរណា​ដែល​មិន​ត្រូវការ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ តែ​ឲ្យ​ធ្វើយ៉ាងណា បើ​មានកំណើត​មក​ប៉ះចំ​ត្រកូល​ក្រខ្សត់​ទៅហើយនោះ គឺ​មានតែ​ការតស៊ូ​បន្ត​ទៅមុខ​ប៉ុណ្ណោះ​។ វា​មិនមែនជា​កំហុស​របស់​យើង​នោះឡើយ ដរាបណា​នៅមាន​ជីវិត និង​មាន​ដង្ហើម​សម្រាប់​ដក​កំដរ​ជីវិត​ឲ្យ​រស់ នោះ​ការតស៊ូ​ត្រូវតែមាន​ដល់​ដង្ហើមចុងក្រោយ មិនមែន​ក្រ​ហើយ​ដេក​ចាំតែ​ក្រ​រងចាំ​ព្រេងវាសនា​ឯណា ដើម្បី​ឲ្យ​ចៀសផុត​ចេញពី​ភាពក្រីក្រ​នេះ​បាន គឺ​មានតែ​ប្រឹង​ជំនះ​នៅ​រាល់​ឧបសគ្គ​ដែល​នឹង​កើត​មកលើ​ខ្លួន​យើង​ប៉ុណ្ណោះ ទោះ​បាន​តិច ឬ​ច្រើនក្តី​ក៏​ត្រូវតែ​ព្យាយាម​ធ្វើ​ដែរ​។​

 

​តាមរយៈ​រូបភាព​ដ៏​គួរ​ឲ្យ​រន្ធត់ចិត្ត​របស់​អ្នកលក់​បន្លែ​ត្រី​សាច់​តាម​កង់​ខាងលើនេះ បានបង្ហាញ​នូវ​អារម្មណ៍​មួយ​ដ៏​សែន​រន្ធត់ចិត្ត និង​ខ្លោចចិត្ត យ៉ាងខ្លាំង​ក៏​ព្រោះតែ ដើម្បី​ក្រពះ និង​ដើម្បី​កូនៗ របស់ខ្លួន​ស៊ូ​ខាំមាត់​លំបាក​ដោយ​ខ្លួនឯង និង​យក​កូន​ចង់ភ្ជាប់​នឹង​កន្ត្រក​ដាក់​បន្លែ​ត្រី​សាច់ លក់​ដាក់​នៅលើ​កង់​ដែល​ខ្លួន​ជិះ​រាល់ថ្ងៃ ដើម្បី​បាន​មើលថែ​កូន​ជាទី​ស្រឡាញ់​របស់ខ្លួន​ដោយផ្ទាល់ ព្រោះតែ​រវល់​យក​បន្លែ​ទៅ​លក់​ឲ្យ​ភ្ញៀវ​កូន​ដែល​ចងភ្ជាប់​នឹង​កន្ត្រក​ដាក់​បន្លែ​បាន​គេង​លក់ ហើយ​ត្រូវបាន​អ្នកដើរ​ក្បែរ​នោះ​ផ្តិត​យក​រូបភាព​បង្ហោះ​ចូល​បណ្តាញ​សង្គម ធ្វើ​ឲ្យ​មានចិត្តរ​ន្ឋ​ត់ដល់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ស្ទើរ​គ្រប់គ្នា​។ នេះហើយ​ជា​ទង្វើ​មួយ​របស់​ម្ដាយ​គ្រប់រូប​ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កូន​។​

 

​ចុះ​ពេល​កូន​មាន​វ័យ​ធំ​ឡើង​បានធ្វើ​អ្វីខ្លះ​ជូន​ចំពោះ​អ្នកមានគុណ​របស់ខ្លួន​វិញ​នេះ​ជា​សំនួរ​ដែល​កូន​គ្រប់រូប​ត្រូវ​សួរ​ខ្លួនឯង​?

 

Leave a Reply

(*) Required, Your email will not be published