នៅ​ខែមករា​ឆ្នាំ​២០១៦​ខាងមុខ​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​កាត់​ដេរ​នឹង​អនុវត្ត​១៤០​ដុល្លារ​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក សោម អូន ប្រធាន​ក្រុម​ប្រឹក្សាជាតិ​សហជីព​កម្ពុជា​(CCNU) និង​ប្រធានសភា​ស​ម្ព័​ន្ឋ​សហជីព​ជាតិ​កម្ពុជា (NACC) បាន​ថ្លែង​បញ្ជាក់ថា ៖ “​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន​១៤០​ដុល្លារ​ដោយ​ចាប់​អនុវត្ត​នៅ​ខែមករា ឆ្នាំ​២០១៦​ទៅ ដែលជា​កាដូ​ដ៏​ធំ​មួយ​សម្រាប់​កម្មករ​ជាង​៧០​ម៉ឺន​នាក់​ដែល​កំពុងតែ​បម្រើ​ការងារ​ទូទាំងប្រទេស​។​

 

​ស្រប​ពេលដែល​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​នៅ​ឆ្នាំ​២០១៦ ចំណែក​តម្លៃ​ភ្លើងអគ្គិសនី​ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​បាន​បញ្ចុះ​តម្លៃថោក​មក​នៅ​ត្រឹម​៦១០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ហើយ​ថ្លៃ​ផ្ទះជួល​ក៏មាន​ច្បាប់​គ្រប់គ្រង​ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ឡើងថ្លៃ​ផ្ទះ​។​

 

​លោក សោម អូន បានបញ្ជាក់​បន្តថា​នៅ ឆ្នាំ​២០១៦ ខាងមុខនេះ​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល​ខ្ពស់ជាង​មុន​និង​បាន​កាត់បន្ថយ​នូវ​ការចំណាយ​មួយចំនួន​ដែល​នេះ​ជា​សមិទ្ធិផល​ដែល​កើតចេញពី​ក្រុមការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​លោក​សង្ឃឹមថា ការអនុវត្ត​ប្រាក់​ឈ្នួល​ថ្មី នៅ​ឆ្នាំ​ក្រោយនេះ គឺ​មិន​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​ធានាបាន​នូវ​ស្ថិរភាព​និង​សន្តិសុខ​ការងារ​។​

 

​លោក សុខ សម្បត្តិ ប្រធាន​សហ​ព​ភព​សហជីព​មរតក​ក​ម្ពុ​ជា បាន​ថ្លែង​ឲ្យ​ដឹងថា នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ ប្រាក់ខែ​គោល​កម្មករ​ត្រូវបាន​តម្លើង​១៤០​ដុល្លារ​ក្នុង​១​ខែ​ទោះបីជា​ប្រាក់ខែ​របស់​កម្មករ​ឡើង​មិនទាន់​ដល់​កម្រិត​ខ្ពស់​ក៏ដោយ ប៉ុន្តែ​អាចជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​កម្មករ កម្មការិនី​។ ជាមួយគ្នា​នោះដែរ លោក សុខ សម្បត្តិ ប្រធាន​សហភាព​មរតក ជាតិ​កម្ពុជា​បាន​បញ្ជាក់ថា ការសម្រេចបាន​នូវ​ប្រាក់ខែ​គោល​របស់​កម្មករ​ចំនួន​១៤០​ដុល្លារ​នៅ​ឆ្នាំ​២០១៦ គឺជា​ការគិត​គួរ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​កម្មករ​កម្មការិនី និង​បង្ហាញ​ពី​ការ​ចូលមក​បណ្តាក់ទុន​ផ្នែក វិស័យ​កាត់ដេរ​និង​ផលិត​ស្បែកជើង​កាន់តែច្រើន​។​

 

​លោក សម្បត្តិ អំពាវនាវ​ដល់ក​ម្មក​រទាំង​អស់​ចូលរួម​ធ្វើ​ការងារ​ដោយ​សប្បាយរីករាយ​និង​កុំ​ចាញ់បោក​ការអូសទាញ​ធ្វើបាតុកម្ម កូដកម្ម​ដែល​ប៉ះពាល់​ដល់​ការ​វិ​និ​យោ​ទុន​។​

 

​លោក ហេង ប៊ុន ឈុន ប្រធាន​សហភាព សហជីព​ជាតិ​ឯករាជ្យ​ជាតិ​កម្ពុជា​បានលើកឡើង​ពី​ការសប្បាយរីករាយ​ចំពោះ​ប្រាក់ខែ​គោល របស់​កម្មករ​កម្មការិនី​នៅក្នុង​វិស័យ​កាត់ដេរ​និង​ផលិត​ស្បែកជើង​នៅ​ឆ្នាំ​២០១៦​ចំនួន​១៤០​ដុល្លារ​ហើយ​ការពិភាក្សា​ដំឡើង​ប្រាក់ខែ​គោល​កម្មក​គឺធ្វើឡើង​រៀងរាល់ឆ្នាំ​។ លោក​បន្តថា​ប្រាក់ខែ​គោល​កម្មករ​វិស័យ​កាត់ដេរ​នៅ​កម្ពុ​ជាមាន​កម្រិត​មួយ​ខ្ពស់ជាង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ ពីព្រោះ​អង្គការ​ពលកម្ម​អន្តរជាតិ បាន​សិក្សា​ពី​កត្តា​ជីវភាព​កម្មករ​នៅ​កម្ពុជា​រួចហើយ​ដែល​អាច​រស់នៅក្នុង​ជីវភាព​មួយ​សមរម្យ​និង​ជួយ​ជំរុញ​ឲ្យ​វិស័យសេដ្ឋកិច្ច​ជាតិ​មាន​កំណើន​ខ្ពស់​រាល់​ឆាំ្ន​។​

 

​សូមបញ្ជាក់ថា​ក្រុម​មេដឹកនាំ​សហព័ន្ធ​សហជីព​ធំៗ​និង​កម្មករ​កម្មការិនី​ដែល​បម្រើ​ការងារ​ផ្នែក​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​និង​ផលិត​ស្បែកជើង​កាលពី​ថ្ងៃ​ពុធ​បានមក​ជួបជុំគ្នា​សម្តែង​សេចក្តី​អំណរ ទទួល​ប្រាក់ខែ​គោល​ឆ្នាំ​២០១៦ ដែល​នឹង អនុវត្ត​នា​ខែមករា​ខាង​មុ​នេះ​ចំនួន​១៤០ ដុល្លារ​៕

150302081558_02

 

Leave a Reply

(*) Required, Your email will not be published