រាជធានីភ្នំពេញ : អ្នកម្ដាយគ្រប់រូបមិនថា ទោះមាន ឬក្រ ល្អ ឬអាក្រក់នោះទេ គឺគាត់តែងតែមានទឹកចិត្តប្រោសប្រណី និងលះបង់គ្រប់បែបយ៉ាងមិនថា ការងារលំបាកយ៉ាងណា គឺតែងតែផ្ដល់ ភាពកក់ក្ដៅដល់កូនជានិច្ច ទោះពេលខ្លះអ្នកម្ដាយប្រឈមឧបសគ្គជាច្រើន ក៏អ្នកម្ដាយរួញរា តស៊ូជម្នះគ្រប់ឧបសគ្គ ដើម្បីឲ្យបុត្រធីតាបានទទួលនូវភាពកក់ក្ដៅ និងអនាគតល្អ។
ទោះជាបែបណាក៏ដោយ សម្រាប់កូនៗគ្រប់រូបមិនត្រូវមើលរំលងពីគុណបំណាច់របស់ពួកគាត់ឡើយ។ ពេលខ្លះដើម្បីកូនៗរស់នៅដោយមាន សុភមង្គល និងការរស់នៅមានជីវភាពសមរម្យរបស់កូនៗក្នុងក្រុមគ្រួសារ ពួកគាត់ស៊ូទ្រាំខាំមាត់សង្កត់ចិត្ត លំបាកលំបិនសព្វបែបយ៉ាងដើម្បីកូនៗរបស់ពួកគាត់។ ចុះពេលកូនៗគ្រប់រូបមានវ័យធំឡើង ហើយអាចស្វែងរកការងារធ្វើដោយខ្លួនឯងបាន តើយើងបានធ្វើអ្វីខ្លះៗដល់ពួកគាត់វិញ?
ប្រិយមិត្តអ្នកអានរបស់សារព័ត៌មានកំណើតថ្មី បានឃើញសកម្មភាពរបស់អ្នកម្តាយខាងលើនេះដែលកំពុងស៊ូទ្រាំ លីសែង រែកពន់ ដែលទាំងនេះបានបង្ហាញពីភាពដ៏ខ្លោចផ្សាសម្រាប់យើងទាំងអស់គ្នា ដែលជាកូនៗគ្រប់រូប។ ពេលខ្លះយើងត្រូវគិតថា ថ្វីបើមិនបានធ្វើអ្វីល្អធំដំ និងផ្គាប់គាត់ឲ្យដូចជាអ្នក ដែលមានទ្រព្យសម្បត្តិច្រើនក៏ដោយចុះ ប៉ុន្តែក៏គួរព្យាយាមទំនុកបម្រុងពួកគាត់ដែលជាអ្នកមាន គុណទាំងទ្វេឲ្យអស់លទ្ធភាពតាមដែរអាចធ្វើទៅដែរ៕