តើ​បុរស​ចូលចិត្ត​មើល​វីដេអូ​សិច ជា​មនុស្ស​ប្រកាន់​ភេទ មែនឬ ?

, , Leave a comment

​សុខភាព : ក្រុម​អ្នកស្រាវជ្រាវ​បាន​សាកសួរ​បុរស​ស្ត្រី​ដា​ណឺ​ម៉ាក​វ័យ​១៨-៣០​ឆ្នាំ ចំនួន​២០០​នាក់ អំពី​ការមើល​វីដេអូ​សិច​របស់​ពួកគេ និង​ធ្វើតេស្ត​ពី​អត្តចរិត​មួយចំនួន​។ លទ្ធផល​ឃើញថា ខណៈ​ស្ត្រី​មើល​វីដេអូ​សិច​ច្រើន ហាក់ដូចជា​មិន​ជះឥទ្ធិពល​ក្នុង​អាកប្បកិរិយា​ប្រកាន់​ភេទ បុរស​ដែល​មើល​វីដេអូ​សិច​ច្រើន មាន​អាកប្បកិរិយា អវិជ្ជមាន​កើនឡើង ឬ​សូម្បីតែ​ការប្រឆាំង​ជំទាស់​នឹង​ភេទ​ផ្ទុយ​។​

 

​លើសពីនេះ​ពេល​អ្នកស្រាវជ្រាវ​នាំ​អ្នកចូលរួម​ឲ្យ​មើល​វីដេអូ​សិច ក្នុង​បន្ទប់ពិសោធន៍ និង​ឲ្យ​បំពេញ​តេស្ត​អាកប្បកិរិយា​បន្ទាប់​នោះ មានតែ​អ្នក​ដែល​ត្រូវបាន​ដាក់ពិន្ទុ​ថា​ទាប​ក្នុង​ភាព​រីករាយ​លើ​តេស្ត​ពីមុន បានបង្ហាញ​នូវ​ការកើនឡើង​ក្នុង​ទស្សនៈ​ប្រកាន់​ភេទ ចំពោះ​ស្ត្រី​ភ្លាម​បន្ទាប់ពី​មើល​វីដេអូ​សិច​រួច​។​

 

​ទោះយ៉ាងណា​ការសិក្សា​ដោយឡែក​មួយ​របស់​អូស្ត្រាលី​បាន​រកឃើញថា ការមើល​វីដេអូ​សិច​មិនអាច​ព្យាករ​ថា តើ​នរណាម្នាក់​អាចមាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ស្ត្រី​ទេ​។ ខណៈ​ការសិក្សា​មួយចំនួន​បង្ហាញថា វីដេអូ​សិច ជះឥទ្ធិពល​អាក្រក់ ដោយសារ​វា​អាច​នាំទៅ​រកក​ការរំពឹង​គិត​ដែល​ប្រាកដ​ចំពោះ​សិច​។​

 

​អ្នកស្រាវជ្រាវ កាណាដា ពី​សាកលវិទ្យាល័យ​ម៉ុង​ត្រេ​អាល់ បានធ្វើការ​ជំទាស់​ថា បុរស​ភាគច្រើន​មើល​វីដេអូ​សិច​ហើយ​បុរស​ភាគច្រើន​មាន​ទំនាក់ទំនង​ល្អជា​មួយ​វា​។ របកគំហើញ​នេះ​ប្រឆាំងនឹង​ទស្សនៈ​ដែលថា អ្នក​ចូលចិត្ត​វីដេអូ​សិច អាច​នាំទៅរក​ការរំលោភបំពាន​សិច ឬ​ការរិះគន់​ស្ត្រី​៕

20-11-2015

 

Leave a Reply

(*) Required, Your email will not be published