សុបិនចង្រៃ នួននាងស្រី ខាំលិង្គប្តី ដាច់ពាក់កណ្ដាល

, , Leave a comment

ខេត្តកំពង់ធំ ៖ រឿងភ្ញាក់ផ្អើល និងហួសចិត្ត គឺបុរសម្នាក់ត្រូវប្រពន្ធខាំ ដាច់លិង្គ ពាក់កណ្ដាល ដោយមិនដឹងមូលហេតុ ខណៈកំពុងដេកលង់លក់ កាលពីយប់

ថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០១៥នៅលើផ្ទះរបស់ខ្លួននៅភូមិស៊ីវត្ថាឃុំប្រាសាទស្រុកសន្ទុក  ខេត្តកំពង់ធំ ។

បុរសជាប្ដី ដែលត្រូវប្រពន្ធ ខាំលិង្គនោះមានឈ្មោះប៉ាន់សេង អាយុ៣២ឆ្នាំមុខរបរ កសិករបានអោយដឹងថាក្រោយពីហូបបាយជួបជុំគ្នាយ៉ាងឆ្ងាញ់ពិសាជាមួយប្រពន្ធ កូនរួចនាំគ្នាចូលដេកដូចសព្វមួយដង ខណៈកំពុងដេកលង់លក់ស្កប់ស្កល់ ស្រាប់ តែប្រពន្ធរបស់គាត់ឈ្មោះ យិម ឈ័ន អាយុ២៨ឆ្នាំបាន ខាំលិង្គរបស់លោក ធ្វើឲ្យ លោកឈឺចុកចាប់ស្រែកស្លន់ស្លោយកដៃទះកំផ្លៀងប្រពន្ធតែទោះខំទះយ៉ាងណា ក៏ប្រពន្ធមិនព្រមហាមាត់ខាំដែរពោលគឺខាំដាច់ពាក់កណ្ដាលតែម្ដង ទើបហាមាត់ ក្រោយពីកើតហេតុបងប្អូន ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបារាយណ៍សន្ទុក។

បុរសជាប្តីបានបន្តទៀតថាលោកមិនដឹងថាហេតុអ្វីបានជាប្រពន្ធរបស់គាត់ខាំលិង្គ របស់គាត់រហូតដាច់ពាក់កណ្ដាល បែបនេះទេ ព្រោះប្រពន្ឋគាត់ មិនមានរឿងអ្វី ជាមួយគាត់នោះឡើយ ឬអាចមកពីយល់សប្តិចង្រៃ ទើបឈានដល់ការខាំលិង្គ របស់គាត់រហូតដាច់ពាក់កណ្ដាលបែបនេះ៕

M21-11-15-j

 

Leave a Reply

(*) Required, Your email will not be published