ចោរប្លន់ប្រដាប់អាវុធព្រហើន ជិះរថយន្តទៅបាញ់ប្លន់ ផ្ទះលក់ថ្នាំពេទ្យ ផ្អើលក្រុងស្វាយរៀង

, , Leave a comment

ខេត្តស្វាយរៀង ៖ កាលពីព្រលប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥ ក្រុមចោរប្រដាប់ អាវុធចំនួន៤នាក់ បានបើករថយន្ត Camry ឆ្លាមពណ៌ខ្មៅមួយគ្រឿង ទៅបាញ់ប្លន់

ផ្ទះលក់ថ្នាំពេទ្យនិងរកស៊ីលក់ទិញដី ស្ថិតនៅកណ្តាលក្រុងស្វាយរៀងក្នុងភូមិចុង ព្រែកសង្កាត់ស្វាយរៀងខេត្តស្វាយរៀងបាញ់ឲ្យរងរបួស២នាក់ឪពុកកូនធ្វើឲ្យផ្អើល ពេញក្រុងស្វាយរៀង ត្រូវសមត្ថកិច្ចមកអន្តរាគមន៍ចាប់បានចោរម្នាក់ ។

ប្រភពបានឲ្យដឹងថាមុនពេលកើតហេតុមានជនសង្ស័យ៣នាក់ជិះរថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាមពណ៌ខ្មៅមកដល់ហើយជនសង្ស័យម្នាក់ចុះមកដោយប្រើល្បិចទិញ ថ្នាំពេទ្យម្តងទិញឲ្យមនុស្សចាស់ម្តងផ្សំឲ្យកូនក្មេងបន្ទាប់មកជនសង្ស័យម្នាក់ទៀត មកដល់ក៏ទាញកាំភ្លើងខ្លីភ្ជង់បម្រុងប្លន់ ពេលនោះជនរងគ្រោះក៏ទះកាំភ្លើងចេញ ចោរក៏បានបាញ់ទៅលើជនរងគ្រោះជាឪពុកឈ្មោះ ឈួរ សុម៉ាលី អាយុ៤៧ឆ្នាំ របួសស្មាឆ្វេងនិងកូនប្រុសឈ្មោះ ឈួរ ម៉ាលីរតនៈ អាយុ៦ឆ្នាំ របួសកែងជើងខាង ស្តាំ ក្រុមចោរមានការភិតភ័យ ក៏នាំគ្នារត់ឡើងឡានគេចខ្លួន តែជនសង្ស័យម្នាក់ ឡើងឡានមិនទាន់ក៏រត់គេចខ្លួនរួចឡើងជិះម៉ូតូឌុប ជិះចំម៉ូតូនគបាលស្លៀកពាក់ ស៊ីវិលក៏ដឹកចូលបន្ទាយកងរាជអាវុធហត្ថក្រុងស្វាយរៀងចាប់វាយខ្នោះយ៉ាងស្រួល តែម្តង ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជាច្រើននាក់ទាំងនគរបាលនិងអាវុធហត្ថបានចុះ ទៅជួយអន្តរាគមន៍ និងធ្វើការសួរនាំជនរងគ្រោះស្រាវជ្រាវចាប់ក្រុមចោរប្លន់ទាំង នោះមកផ្តន្ទាទោសតាមច្បាប់៕

12115474_1524440477870318_6397048079468186833_n SR-001

 

Leave a Reply

(*) Required, Your email will not be published