តុលាការឃុំខ្លួនគ្រូបង្រៀន សាលាប៊ែលធី អន្តរជាតិ ក្រុងតាខ្មៅ ចាក់សម្លាប់សង្សារ ពីបទ «ឃាតកម្មគិតទុកជាមុន»

, , Leave a comment

រាជធានីភ្នំពេញ : កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនឃាតករ គ្រូបង្រៀនវ័យក្មេង ឃោរឃៅឈ្មោះ រម្យ សុងហេង ដែលបានចាក់សម្លាប់សង្សារ

ដែលជាគ្រូបង្រៀនភាសាអង់គ្លេសប្រចាំក្នុងសាលាប៊ែលធីអន្តរជាតិនៅក្រុងតាខ្មៅ ដូចគ្នាចំនួន២៨កាំបិត ព្រោះតែខឹងសង្សារនាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ពីបទ «ឃាតកម្មគិតទុកជាមុន» ។

 

សូមបញ្ជាក់ថា ករណីឃាតកម្មចាក់សម្លាប់ យ៉ាងសាហាវ ដោយកាំបិតសើ្ទរ សុះ សាច់ទៅលើអ្នកគ្រូក្រមុំឈ្មោះ ផែនសុភាវី អាយុ២៣ឆ្នាំមានទីលំនៅក្នុងស្រុកភូមិ កើតហេតុ និងមានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស សាលាប៊ែលធី អន្តរជាតិ ក្រុងតាខ្មៅនិងស្នាក់នៅផ្ទះជួលក្បែរកន្លែងបង្រៀន ត្រូវបានគេប្រទះឃើញ សាក សពនៅចំណុចតាមផ្លូវលំ ក្បែរចំការអ្នកស្រុកមួយកន្លែង ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយស្រុកស្អាងខេត្តកណ្តាលនាវេលាព្រឹកព្រលឹមថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៥  ដោយអ្នកធ្វើចំការ ដែលធ្វើដំណើរប្រទះឃើញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីសហការស្រាវជ្រាវយ៉ាងសកម្ម លើ ករណីចាក់សម្លាប់អ្នកគ្រូបង្រៀនភាសាអង់គ្លេសព្រឹកថ្ងៃទី២០ខែវិច្ឆិកា  សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រុំ សុងហេង ភេទប្រុសអាយុ២១ឆ្នាំមានទី លំនៅភូមិលេខ១ឃុំប្រាសាទស្រុកស្អាងជាគ្រូបង្រៀននៅសាលាប៊ែលធីអន្តរជាតិ ក្រុងតាខ្មៅ ដូចគ្នា ដែលជាសង្សារ របស់ជនរងគ្រោះខាងលើតែម្តង។

ក្រោយពីសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានសម្លាប់ជនរង គ្រោះមែនព្រោះតែខឹងនឹងនាង ដែលប្រុងនាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ហើយ បង្ខំឱ្យរៀបការ៕

2b37b555c986880b1e9000393c9cc1926c7d0020

 

 

Leave a Reply

(*) Required, Your email will not be published