ណា​តា​ហ្សា ៖ ការដែល​ឲ្យ​របស់ ស្រណោះ​ដៃ គ្មាន​ន័យ​សម្រាប់​ខ្ញុំ​

, , Leave a comment

20-11-2015 (1)

​រាជធានី​ភ្នំពេញ : ពិ​ធិ​ការិនី​សិច​ស៊ី​របស់​ទូរ​ស្សន៍​លេខ​៩​កញ្ញា ណា​តា​ហ្សា (Nataza Momo) បាន​បញ្ជាក់ថា មិន​ចង់បាន​អ្នកណា​ជួយ ដើម្បី​កុំ​ឲ្យ​ឃើញ​ផ្លូវ​ផ្សេង ឬ​មក​ចង់​ចិញ្ចឹម​នាង ដើម្បី​កុំ​ឲ្យ​គិតពី​រឿង​ចង់​ដោះដូរ​អ្វីមួយ​ពី​ខ្លួន​នាង​នោះឡើយ ទោះបីជា​នាង​ជាតា​រា​សិច​ស៊ី​ក៏ដោយ​នោះ​។

 

​តារា​ខ្មែរ​អ៊ីស្លាម ណា​តា​ហ្សា ម្នាក់នេះ​បាន​បង្ហើប​ថា តាំងពី​ធ្វើ​ការងារ​សិល្បៈ​បាន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចេះតែមាន​បុរស​សម្បូរ​ណ៍​ទ្រព្យសម្បត្តិ​ជាច្រើន​នាក់ តាម​សំលឹងមើល​នាង និង​រក​វិធី​ទាក់ទង​នាង​ដោយនិយាយ​ចង់​ធ្វើជា អ្នក​ឧបត្ថម្ភ​នាង ហើយ​ខ្លះទៀត​តាម​សុំ​ស្រឡាញ់​ត្រង់ៗ ហើយ​ចង់​ធ្វើជា​អ្នក​ចិញ្ចឹម​នាង​។ ប៉ុន្តែ​នាង​អះអាងថា នាង​មិនដែល​ពាក់ព័ន្ធ​ទៅ​រឿង​បែបនេះ​ទេ ពីព្រោះ​ខ្លាច​មាន​បញ្ហា និង​ស្អុយឈ្មោះ​របស់​នាង​ក្នុង​វិស័យ​សិល្បៈ​។​

 

​កញ្ញា ណា​តា​ហ្សា បាន​ប្រាប់ថា “​ខ្ញុំ​ដូចជា​អត់​មាន​អ្នកណា​មក​ឧបត្ថម្ភ​ខ្ញុំ​ទេ​។ មិនចាំបាច់​អ្វី​ត្រូវមាន​អ្នក​ចិញ្ចឹម​មក​ខ្ញុំ​នោះទេ​។ ពីព្រោះ​ការងារ​សិល្បៈ​ខ្ញុំ​សុទ្ធ​ខំប្រឹង​ដោយ​ខ្លួនឯង​។ ពិតមែន​ដែលមាន​អ្នក​គេ​ចង់​ព្យាយាម​ចង់​ឧបត្ថម្ភ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អត់​ទទួល​នោះទេ​។ សូម្បីតែ​សង្សារ​ក៏​ខ្ញុំ​មិនទាន់​សម្រេចចិត្ត​ពេញចិត្ត​ពី​ណា​គេ​ផង​។ ខ្ញុំ​មួយថ្ងៃ​ទៅមួយថ្ងៃ​រវល់​ការងារ​ណាស់ ដូច្នេះ​គ្មាន​ពេល​មើលឃើញ​យក​សង្សារ ឬ​ទទួល​ពី​ណា​គេ​នោះទេ​។ ការពិត​ខ្ញុំ​មាន​បុរស​ជាច្រើន​ចេះតែ​តាម​ញ៉ែរ​ព្យាយាម​ចង់​ឧបត្ថម្ភ​ខ្ញុំ ព្យាយាម​ចង់​លើកស្ទួយ​ឲ្យ​ខ្ញុំ​ល្បី ប៉ុន្តែ​អត់​ទទួល​សោះឡើយ​។ ដោយសារតែ​ខ្ញុំ​មិន​ចង់​ក្លាយជា​កូនស្រី​អាក្រក់​ចំពោះ​ម្តាយ​ខ្ញុំ​ឡើយ​។ ខ្ញុំ​បាន​សន្យា​ជាមួយ​ម្តាយ​ខ្ញុំ​ហើយ​ថា ខ្ញុំ​ដើរ​ផ្លូវ​សិល្បៈ​នេះ​ត្រូវតែ​ល្អ​ដោយ​សមត្ថភាព​របស់ខ្ញុំ​។​

 

​កញ្ញា ណា​តា​ហ្សា បាន​និយាយថា នាង​បាន​ប្រឡូក​ការងារ​សិល្បៈ​បាន​ប្រហែល​៥​ឆ្នាំ​មកហើយ​ដោយ​ផ្តើមចេញពី​ឌី​ជេ​វិទ្យុ​១០៧​។ នាង​ក៏​ក្លាយជា​ពិធី​ការិនី​ស្រស់ស្អាត​ក្នុង​កម្មវិធី​ពាណិជ្ជកម្ម​ជាច្រើន​របស់​ស្ថានីយទូរទស្សន៍​លេខ​៩​សព្វថ្ងៃនេះ​។ ការងារ​កន្លងមក​ដែល​ហែល​ឆ្លង​នេះ​នាង​បាន​បញ្ជាក់ថា នាង​ខំប្រឹង​ដោយ​សមត្ថភាព​ខ្លួន មិនមាន​ជំនួយ​ឬ​មាន​នរណាម្នាក់​មក​ទំនុប​បម្រុង​នាង​ឲ្យ​ឡើង​ត្រើង​នោះទេ​។​

 

​កញ្ញា ណា​តា​ហ្សា បាន​បញ្ជាក់ថា មូលហេតុ​ដែល​នាង​ចង់​ធ្វើបែបនេះ ដោយសារតែ​នាង​ចង់​ប្រកាស​ដល់​មិត្ត​ភ័​ក្រ និង​បងប្អូន​ឲ្យ​ដឹងថា នាង​ជាតា​រា​ល្បី និង​កំពុង​ទទួល​ប្រជាប្រិយភាព​យ៉ាងខ្លាំង​លើ​កញ្ចក់​ទូរទស្សន៍​លេខ​៩ និង​ជា​តារា​សម្តែង​សិច​ស៊ី​ល្បី​ក្នុង​ឆ្នាំ​២០១៥​។ ខួបកំណើត​របស់​នាង​ឆ្នាំនេះ​ធ្វើ​ធំ​ជាង​មុន​ហើយ​នាង​ជា​អ្នក​ចំណាយលុយ​តែម្នាក់ឯង​មួយគត់ មិនមាន​បុរស​ណា​ឬ​អ្នកមាន​ណា​មកជួយ​ឧបត្ថម្ភ​ដល់​នាង​ក្នុង​ខួបកំណើត​ឡើយ​។ នាង​អះអាងថា ដូច​អ្វីដែល​នាង​និយាយ​ពី​ខាងដើម​យ៉ាង​ដូច្នេះ នាង​ធ្វើ​កម្មវិធី​ខួបកំណើត​យ៉ាង​ធំ​នេះ​ហៅ​សុទ្ធតែ​បងប្អូន​មិត្ត​ភ័​ក្ត​និង​បណ្តា​អ្នកដឹកនាំ​រឿង​ជាច្រើន​នាក់​អោយ​ចូលរួម​សប្បាយ ហើយ​មានរឿង​អ្វី ឬ​មាន​ហេតុអ្វី​ត្រូវ​មក​ទទួល​លុយ​ទ​ទួ​ក​ការឧបត្ថម្ភ​ពី​អ្នកនេះ​អ្នកនោះ​៕

20-11-2015 (2) 20-11-2015 (3) 20-11-2015

 

Leave a Reply

(*) Required, Your email will not be published