ព្រោះ​នឹក​កូន​ពេល ជលនេត្រ​ម៉ែ​ស្រក់​

, , Leave a comment

05-10-2015

​រាជធានី​ភ្នំពេញ : ជាតិ​ជា​ម្ដាយ​គ្រប់រូប មិន​ដែលមាន​ម្ដាយ​ណា​ដែល​មិន​គិតដល់​កូន មិន​នឹក​កូន​នោះទេ ម៉ែ​តែង​នឹក​កូន​គិត​កូន​រហូត​ហើយ​គ្រប់​ពេលដែល​ម៉ែ​នឹក​កូន ទឹកភ្នែក​របស់​ម៉ែ​តែង​ស្រក់​ហូរ​មកជា​និច្ច ព្រោះ​ម៉ែ​ស្រឡាញ់​កូន ម៉ែ​ត្រូវ​ការកូន​។ ក្នុងពេលដែល​កូន​ឃ្លាតឆ្ងាយ​ពី​ម៉ែ ឬ​ពេលដែល​កូន​មិន​នៅ​ជិត​ម៉ែ ក្នុង​ទ្រូង​ម៉ែ​តឹង​ណែន​ចង្អៀត អួលអាក់​ព្រោះ​ម៉ែ​នឹក​កូន​ខ្លាំងណាស់​។​

 

​ក្នុង​ចិត្ត​របស់​ម៉ែ​តែង​នឹក​កូន​ជានិច្ច តែ​ក្នុង​ចិត្ត​របស់​កូន​ខ្លះ​មិនដែល​នឹក​ដល់​ម៉ែ​ឡើយ ទាល់តែ​កូន​ជួប​ឧបសគ្គ​ផ្សេងៗ ឬ​ទាល់​តែមាន​ការងារ​ចង់​ឲ្យ​ម៉ែ​ជួយ ទើប​កូន​នឹក​ដល់​ម៉ែ កូន​ត្រូវការ​ម៉ែ កាល​កូន​មាន​ភាពសប្បាយ​រីករាយ កូន​តែង​ភ្លេច​ម៉ែ កូន​មិនដែល​នឹក​ដល់​ម៉ែ​ទេ​។ ចុះ​ហេតុអ្វី​ក៏​ចាំបាច់​ទាល់​តែមាន​ការងារ​ចង់​ឲ្យ​ម៉ែ​ជួយ ទើប​នឹក​ដល់​ម៉ែ​ម្ដេចក៏​មិន​នាំគ្នា​នឹក​ម៉ែ​គ្រប់ពេលវេលា​ទៅ​។​

 

​តើ​កូន​មាន​ដឹង​ទេ​ថា គ្រប់ពេលវេលា ដែល​ម៉ែ​សប្បាយ ម៉ែ​តែង​នឹក​ដល់​កូន ម៉ែ​ចង់​ឲ្យ​កូន​របស់​ម៉ែ​មក​ចូលរួម​សប្បាយ​ជាមួយនឹង​ម៉ែ ហើយ​គ្រប់ពេលវេលា​ដែល​ម៉ែ​ជួប​នូវ​សេចក្ដី​ទុក្ខលំបាក ជាពិសេស​ពេលដែល​ម៉ែ​ឈឺ គឺ​ម៉ែ​ត្រូវ​ការកូន​ខ្លាំង ណាស់ ម៉ែ​ប្រាថ្នា​ចង់​ឲ្យ​កូន​មក​មើល​ម៉ែ​ចង់​ឲ្យ​កូន​មក​ដើម្បី​ឲ្យ​ម៉ែ​ឃើញ​មុខ ព្រោះ​ម៉ែ​នឹក​កូន​ម៉ែ​ចង់​ឲ្យ​កូន​មក​នៅ​នែបនិត្យ​ជិត​ម៉ែ បើ​កូន​គ្មានអ្វី​យកមក​ជូន​ម៉ែ​ក៏​ហី​ទៅ​ចុះ ឲ្យ​តែ​កូន​គ្រប់គ្នា​មក​ឲ្យ​ម៉ែ​ឃើញ​មុខ ប៉ុណ្ណឹង​ម៉ែ​សប្បាយចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​គ្មាន​ឡើយ​។​

 

​មនុស្ស​ម្នាក់ៗ​តែង​ស្រឡាញ់ និង​ហួងហែង​ជីវិត​ខ្លួនឯង​ណាស់ ព្រោះ​គ្មាន​អ្វីដែល​សំខាន់​ជាជាង​ជីវិត​របស់​ខ្លួនឯង​ឡើយ​។ អ្នកខ្លះ​ហ៊ាន​លះបង់​អ្វីៗ​សព្វគ្រប់​បែបយ៉ាង​ឲ្យ​តែ​ជីវិត​របស់​ខ្លួនឯងរ​ស់ តែ​ចំពោះ​ម៉ែ​បែរជា​ហ៊ាន​លះបង់​ជីវិត​ខ្លួនឯង​ដើម្បី​កូន​ទៅវិញ ព្រោះ​ម៉ែ​យល់ថា ជីវិត​របស់​កូន​ជា​ជីវិត​ដ៏​សំខាន់​សម្រាប់​ម៉ែ សំខាន់​ជាង​ជីវិត​របស់​ម៉ែ​ទៅទៀត​។​

 

​តើ​មាន​អ្នកណា​ទៅ​ដែល​ហ៊ាន​លះបង់​ជីវិត​ដើម្បី​កូន​ដូចជា​ម៉ែ​? មាន​អ្នកណា​ទៅ​ដែល​ល្អ​ដូចជា​ម៉ែ រក​មិនបាន​សោះឡើយ មានតែ​ម៉ែ​ទេ ដែល​នឹក​កូន គិត​កូន​គ្រប់ពេលវេលា ហើយ​ម៉ែ​ស្រក់​ទឹកភ្នែក​ដោយសារ​កូន​ក៏​វា​ច្រើន​ណាស់ដែរ​។​

 

​សូម​កូន​ទាំងឡាយ​យល់​ដល់​តម្លៃ​ទឹកភ្នែក​របស់​ម៉ែ​ដែល​ស្រ​ក់មក​ផង ព្រោះ​ទឹកភ្នែក​ស្រ​ក់មក គឺ​ដោយសារ​កូនប្រុស​ស្រី​គ្រប់គ្នា​។ ជីវិត​ម៉ែ​ដែល​ព្រម​តស៊ូ​ពុះពារ​រាល់​សេចក្ដី​លំបាក​ផ្សេងៗ រស់នៅក្នុង​លោក គឺ​ព្រោះតែ​ម៉ែ​មានកូន កូន​គឺជា​អ្នក​ដែល​ធ្វើ​ឲ្យ​ម៉ែ​មាន​កម្លាំងចិត្ត តស៊ូ​រាល់​ឧបសគ្គ​ទាំងឡាយ ដូច្នេះ​បានន័យថា កូន​គឺជា​មនុស្ស​ដ៏​សំខាន់​នៅក្នុង​ជីវិត​ម៉ែ សូម​កូន​អាសូរ​ទឹកនេត្រា​ម៉ែ​ផង​ណា៎ កូន ណា៎​៕

 

​មើល​ហើយ ហាម​ស្រក់​ទឹកភ្នែក​

​ហាម​ស្រក់​ទឹកភ្នែក បើ​មិន​ចង់​ស្រក់​ទឹកភ្នែក​ទេ​កុំ​មើល​វីដេអូ​នេះ​———————————————-​អ្វីដែល​ម្តាយ​ចង់បាន​ពី​កូន គ្មានអ្វី​ក្រៅពី​ភាព​សិទ្ធិ និង​យកចិត្តទុកដាក់​ចំពោះ​អ្នកមានគុណ ។ ដូច​ពាក្យចាស់​លោក​ពោលថា «​ម្តាយ​នឹក​កូន​ដូច​ច្រវា​ប្រដេញ ចំណែក​កូន​នឹក​ម្តាយ​ដូច​ទឹក​ស្រ​ក់លើ​ថ្មី​» ។​ចម្រៀង​មួយ​បទ​នេះ ស្តាប់​មិនបាន​តែ​កាយវិការ​ស្តែង​យ៉ាង​ជាក់ច្បាស់ ។​ទឹកភ្នែក​អ្នក​ម្តាយ​ស្រក់ ធ្ងន់​ជា​ដុំថ្ម និង​មានតម្លៃ​ថ្លៃ​ជា​គ្រាប់ពេជ្រ​។​

Posted by Komneut Thmey News on Wednesday, 15 January 2014

 

Leave a Reply

(*) Required, Your email will not be published